ព័ត៌មានអន្ដរជាតិ
ខេត្តភាគខាងលិចប្រទេស ថៃ ជួបព្យុះភ្លៀងខ្លាំងក្លា និងកំពុងបង្កឲ្យមានការបាក់ដី និងបាក់ដើមឈើកាត់ផ្លូវ
ផ្លូវហាយវ៉េមួយខ្សែនៅភាគខាងលិចប្រទេសថៃ ត្រូវបានរារាំងដោយដើមឈើដែលបាក់ និងការបាក់ដីនៅរវាងស្រុក Mae Ramat និងស្រុក Tha Song Yang នៃខេត្ត Tak ដោយសារតែមានព្យុះភ្លៀងខ្លាំងក្លាកាលពីយប់ថ្ងៃចន្ទ ។

ផ្លូវហាយវ៉េត្រូវបានបិទចរាចរនៅជិតបង្គោលគីឡូម៉ែត្រលេខ ៨១ នៅស្រុក Tha Song Yang និងរវាងស្រុក Ban Samae និងស្រុក Mae Tuen ក៏ដូចជាក្នុងភូមិ Mae Tuen នៅស្រុក Mae Ramat នៃខេត្ត Tak ភាគខាងលិចប្រទេសថៃ ។

ទន្ទឹមនោះ អភិបាលស្រុក Tha Song Yang និងស្រុក Mae Ramat បានស្នើសុំកងទ័ពឲ្យជួយ ហើយអង្គភាពអភិវឌ្ឍន៍ចល័តទី ៣៣ ត្រូវបានគ្រប់គ្រងភារកិច្ចនេះ ។

បន្ថែមពីនេះ មេបញ្ជាការអង្គភាពលោកវរសេនីយ៍ឯក Yossak Banthao បាននិយាយថា គ្រឿងម៉ាស៊ីនធុនធ្ងន់ និងទាហានត្រូវបានបញ្ជូនទៅកន្លែងទាំងពីរ ដើម្បីយកដើមឈើ និងគំនរដីភក់ចេញពីផ្លូវហាយវ៉េ ហើយផ្លូវហាយវ៉េនេះ ក៏បានបើកចរាចរឡើងវិញផងដែរនៅព្រឹកថ្ងៃអង្គារនេះ ។

ទោះយ៉ាងណាផ្នែកជាច្រើននៃផ្លូវហាយវ៉េ ត្រូវបានហូរច្រោះដោយទឹកហូរ និងកំពុងត្រូវការជួសជុល ខណៈអ្នកបញ្ជាយានយន្តត្រូវបានគេណែនាំឲ្យប្រុងប្រយ័ត្ន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ថៃ នៅតែបន្តរកឃើញករណីឆ្លងកូវីដ ខ្ទង់ម៉ឺន និងស្លាប់ ៨០ នាក់ទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


