ព័ត៌មានជាតិ
តួលេខអ្នកឆ្លងកូវីដតាមខេត្ត តាកែវ ឧត្តរមានជ័យ ព្រៃវែងមួយថ្ងៃឆ្លងជាង ១០០ នាក់
ខេត្តតាកែវ ព្រៃវែង និងឧត្តរមានជ័យ បានរាយការណ៍ករណីឆ្លងជាង ១០០ នាក់ក្នុងមួយថ្ងៃ។ ខេត្តព្រៃវែងជាខេត្តមានតួលេខអ្នកឆ្លងខ្ពស់ប្រចាំថ្ងៃ បើតាមអាជ្ញាធររាយការណ៍មានអ្នកឆ្លង ១០៧ នាក់ ក្នុងរយៈពេល ២៤ ម៉ោង ខណៈខេត្តតាកែវ ក៏រកឃើញអ្នកឆ្លង ១០៦ នាក់ បើតាមស្នងការនគរបាលខេត្តបានជូនដំណឹង។
ខេត្តឧត្តរមានជ័យដែលជាប់ព្រំដែនថៃ អាជ្ញាធរខេត្តបានប្រកាសរកឃើញអ្នកឆ្លងថ្មី ១៦៥ នាក់។ ករណីឆ្លងនៅខេត្តឆ្ងាយដាច់ស្រយាល ភាគច្រើនលើអ្នកដំណើរមកពីថៃដែលធ្វើឲ្យអាជ្ញាធរបារម្ភមិនអាចមានកន្លែងសម្រាកព្យាបាលគ្រប់គ្រាន់។

ដោយឡែក ខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏ធំ តួលេខអ្នកឆ្លងប្រចាំថ្ងៃមិនទាន់មានសញ្ញាណធ្លាក់ចុះនោះទេ ដោយកាលពីម្សិលមិញនេះ រកឃើញអ្នកឆ្លងថ្មី ៩៤ នាក់ទៀត។
ខាងក្រោមជាតួលេខអ្នកឆ្លងកូវីដ ដែលអាជ្ញាធរបានជូនដំណឹង៖
១-ខេត្តឧត្តរមានជ័យ (១៦៥នាក់)
២-ខេត្តកោះកុង (៧៤ នាក់)
៣-ខេត្តសៀមរាប ( ៩៤នាក់)
៤-ខេត្តកំពង់ចាម ( ៦២នាក់)
៥-ខេត្តបន្ទាយមានជ័យ ( ៨៩នាក់)
៦-ខេត្តកំពង់ធំ ( ២៦នាក់)
៧-ខេត្តព្រៃវែង ( ១០៧នាក់)
៨-ត្បូងឃ្មុំ (៤០នាក់)
៩-ខេត្តបាត់ដំបង ( ៦១នាក់)
១០-ខេត្តប៉ៃលិន ( ០៧ នាក់)
១១-ខេត្តស្វាយរៀង (៥៦នាក់)
១២-ខេត្តមណ្ឌលគិរី ( ០១នាក់)
១៣-ខេត្តរតនគីរី (០២នាក់)
១៤- តាកែវ (១០៦នាក់)
១៥-ខេត្តព្រះវិហារ ( ១៩នាក់)
១៦-ខេត្តកំពង់ឆ្នាំង ( ៣៧នាក់)
១៧-ខេត្តក្រចេះ (០៧នាក់)
១៨-ខេត្តកែប (០៣នាក់)
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


