ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងរុស្ស៊ីផលិតនៅវៀតណាមចាប់ផ្តើមសាកល្បងលើកដំបូង
យោងតាមសេចក្តីប្រកាសរួមមួយកាលពីថ្ងៃពុធម្សិលមិញថា ការសាកល្បងលើកដំបូងនៃវ៉ាក់សាំងបង្ការកូវីដ-១៩ Sputnik V របស់ប្រទេសរុស្ស៊ីត្រូវបានផលិតនៅប្រទេសវៀតណាម។
មូលនិធិរុស្ស៊ី RDIF និងក្រុមហ៊ុនឱសថវៀតណាម Vabiotech បាននិយាយក្នុងសេចក្តីប្រកាសរួមមួយថា សំណាកសុពលភាពលើកដំបូងពីវ៉ាក់សាំងបង្ការកូវីដ-១៩ដែលត្រូវបានផលិតនៅប្រទេសវៀតណាមនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌល Gamaleya នៅប្រទេសរុស្ស៊ីដើម្បីឲ្យត្រួតពិនិត្យគុណភាព។

លោក Kirill Dmitriev នាយកប្រតិបត្តិមូលនិធិ RIDF បានឲ្យដឹងថា អង្គភាពទាំងពីរកំពុងសហការគ្នាផ្ទេរបច្ចេកវិទ្យាដើម្បីជួយវៀតណាមឲ្យទទួលបានវ៉ាក់សាំងកាន់តែស្រួល។
វៀតណាមបានអនុម័តលើការប្រើប្រាស់វ៉ាក់សាំងរុស្ស៊ី Sputnik V កាលពីថ្ងៃទី២៣ ខែមីនា។ នៅថ្ងៃទី១៦ ខែមីនា រុស្ស៊ីបានផ្តល់ជាអំណោយវ៉ាក់សាំង Sputnik V ចំនួន១០០០ដូសដល់ប្រទេសវៀតណាម។
ប្រទេសរុស្ស៊ីបានយល់ព្រមផ្តល់វ៉ាក់សាំង Sputnik V ចំនួន២០លានដូសដល់ប្រទេសវៀតណាមក្នុងឆ្នាំនេះ។
វ៉ាក់សាំង Sputnik V ដែលត្រូវបានគេស្គាល់ជា VGam-COVID-Vac ត្រូវបានផលិតដោយមជ្ឈមណ្ឌលជាតិនៃជំងឺឆ្លង និងមីក្រូជីវសាស្ត្រ Gamaleya និងជាវ៉ាក់សាំងត្រូវបានចុះបញ្ជីដំបូងគេក្នុងពិភពលោកដែលមានវត្តមានជាង៦៨ប្រទេស។
ប្រទេសរុស្ស៊ីបាននិយាយថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួនមាន៩៧.៦%៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ