ព័ត៌មានជាតិ
ពលរដ្ឋពុំមានសាច់ញាតិម្នាក់ ដេកស្លាប់ប្រគល់សាកសព ជូនអាជ្ញាធរភូមិធ្វើបុណ្យតាមប្រពៃណី
ក្រោយពីគណៈកម្មការត្រួតពិនិត្យលើសពពលរដ្ឋ ពុំមានសាច់ញាតិម្នាក់ដេកស្លាប់ ពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងករណីឃាតកម្ម ប្រគល់សាកសពជូនអាជ្ញាធរភូមិធ្វើបុណ្យតាមប្រពៃណី។
យោងតាមរបាយការរបស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង១០និង១៤នាទី បានទទួលព័ត៌មានពីលោក ឆាយ សុផៃ មេភូមិចក់ពួកបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ចាន់ សែន ហៅ( ភព) ភេទប្រុស អាយុ៥៩ឆ្នាំ ហើយពុំមានសាច់ញាតិទេ។ បច្ចុប្បន្នស្នាក់នៅតំបន់១ ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក បាន (ដេកស្លាប់)។
នៅពេលសមត្ថកិច្ចចុះមកដល់នៅវេលាម៉ោង១៣និង០០នាទី ហើយបានបង្កើតគណៈកម្មការត្រួតពិនិត្យរួមមាន កម្លាំងជំនាញមកពីអធិការដ្ឋាន នគរបាលស្រុកស្វាយចេក កម្លាំងប៉ុស្តិ៍ស្លក្រាម កម្លាំងប៉ុស្តិ៍ព្រំដែនថ្នល់បែកនៃវរការពារព្រំដែនគោក ៩១១ លោកមេភូមិចក់ពួក គ្រូពេទ្យប្រចាំមណ្ឌលសុខភាពចក់ពួក បានធ្វើការត្រួតពិនិត្យលើខ្លួនប្រាណសាកសពពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងករណីឃាតកម្មឡើយ។

តាមការឆ្លើយបំភ្លឺរបស់ពលរដ្ឋឈ្មោះ រៀម យឿយ ភេទប្រុស អាយុ៥៨ឆ្នាំ ដែលរស់នៅជិតខាងបានប្រាប់ឲ្យដឹងថា សពនេះធ្លាប់មានជំងឺលើសឈាម។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យ សពស្លាប់ដោយសារខ្យល់គរ។ ការត្រួតពិនិត្យសាកសពនេះ បានបញ្ចប់នៅវេលាម៉ោង១៣និង២០ នាទី នាថ្ងៃខែឆ្នាំដដែល សពប្រគល់សាកសពជូនអាជ្ញាធរភូមិធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ អពៅ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C