Connect with us

ព័ត៌មានជាតិ

តម្លៃ​1950​ដុល្លារ​ក្នុង​១​ឡូត៍ ឧកញ៉ា ឡេង និមល បើក​គម្រោង​ដី​ឡូត៍​ នៅ​ខេត្តព្រះសីហនុ

បានផុស

នៅ

​ដូច​លោកអ្នក​បានដឹងហើយថា ខេត្តព្រះសីហនុ គឺជា​ខេត្ត​តំបន់ឆ្នេរ​មួយ​ ដែលមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ខណៈ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ បាន​កែប្រែ​មុខមាត់​ថ្មី​ក្នុង​រយៈពេល​ដ៏​ខ្លី ក្លាយជា​ទីក្រុង​មានការ​ចំរើន​ខ្លាំង​។ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ភ្លើង​បំភ្លឺ​ផ្លូវ និង​សំណង់​អគារ​ពាណិជ្ជកម្ម​តូច ធំ ក៏ដូចជា​តាម​តំបន់​ទេសចរណ៍​នានា​បង្ហាញ​ពី​សម្រស់ និង​សក្តានុពល​សេដ្ឋកិច្ច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែ​សក្ដានុពល​បែបនេះហើយ​បាន​ឆក់យក​បេះដូង​អ្នកវិនិយោគ​ទាំង​ជាតិ​និង​អន្តរជាតិ​ចាប់អារម្មណ៍​ទៅ​រក​ស៊ី​នៅ​ទឹកដី​ខេត្ត​មួយ​នេះ ជា​ស្ដែង​អ្នកជំនួញ​អចលនទ្រព្យ និង​ជា​អគ្គនាយក​បុរី ឡេង និមល គឺ​លោក​ឧកញ៉ា ឡេង និមល បាន​បង្ហាញ​ការចាប់អារម្មណ៍ វិនិយោគ​លើ​គម្រោង​ដី​ឡូត៍​មួយកន្លែង ដោយ​ត្រៀម​ដាក់លក់​ជូន​អតិថិជន​ត្រឹមតែ​1950​ដុល្លារ​ក្នុង​១​ឡូត៍ ប៉ុណ្ណោះ​។​

​ប៉ុន្មាន​ថ្ងៃមុន​នេះ ប្អូនប្រុស​បង្កើត​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​រូបនេះ បានប្រកាស​លើ​ផេ​ក​ផ្លូវការ​របស់លោក​បែបនេះ​ថា​” គម្រោង​ដី​ឡូត៍ បើក​លក់​ថ្ងែ​ទី​31 ខែ​កក្ដ​ដា ឆ្នាំ​2021 ក្នុងតម្លៃ 1950​ដុល្លារ ទំហំ 5X20M​បង់​ផ្ដាច់ ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ នៅជាប់​នឹង​ផ្លូវជាតិ​លេខ​4​ទៅ​កំពង់សោម (​ដី​ប្លង់រឹង​) បង់​រំ​លោះ​ក្នុង​1​ខែ​20$

-​មានផ្ទះ​លំហែ​

-​មាន​កញ្ចុះ​ស្បូវ​

-​មាន​អាហារដ្ឋាន & រមណីយដ្ឋាន

​ជា​តំបន់​ដែល​មាន​សក្ដានុពល​ទេសចរណ៍​ធំៗ មាន​អាគារ​ខុន​ដូ​ខ្ពស់ៗ​គ្រប់​ប្រភេទ ដែលមាន​សន្ទុះ​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ​យ៉ាង​ខ្លាំង​ក្លា។​”

​មុន​ការប្រកាស​ពី​គម្រោង​ដី​ឡូត៍​ខាងលើនេះ កូនប្រុស​ទី​៣​របស់​ត្រកូល​ឡេង​រូបនេះ តែងតែ​បង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន ​ជុំវិញ​ភាព​សក្ដានុពល​នៃ​ខេត្ត​ព្រះសីហនុ​ជារឿយៗ​ផងដែរ​។​

​ទីតាំង គម្រោង​ដី​ឡូត៍ ឡេង និមល ដែលមាន​តម្លៃ​ចាប់ពី​1950​ដុល្លារ​ក្នុង​១​ឡូត៍ ទំហំ​ចាប់ពី​5X20M មាន​ផ្ទៃដី​ជាង​៥០​ហិតា​ស្ថិតនៅក្នុង​ដឹក​ដី​ភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពុងសីលា ខេត្តព្រះសីហនុ។ ក្នុង​គម្រោង​មិនមែន​មានតែ​ធ្វើជា​ដី​ឡូត៍ មួយ​មុខ​ឡើយ លោក​ក៏​គ្រោង​ធ្វើ​រមណីយដ្ឋាន កញ្ចុះ​លំហែ រឺ​ហ្សត មាត់​ព្រែក និង បុរី​ផង​ដែរ​។​

​សូមបញ្ជាក់​ផងដែរ​គម្រោង​ដី​ឡូត៍ ឡេង និមល (​ប្លង់រឹង​) បើក​លក់​ថ្ងែ​ទី​31 ខែ​កក្ដ​ដា ឆ្នាំ​2021 ខាង​នេះហើយ​។ អតិថិជន​ទាំង​មាន​ចំណាប់អារម្មណ៍​អាច​សាកសួរ​ព័ត៌មាន​តាមរយៈ​លេខ​ទូរ​សព្ទ​៖ 096 598 7888/ 097 598 7888/078 987 888​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម