កូវីដ-១៩
ទីក្រុងម្ចាស់ផ្ទះអូឡាំពិក រកឃើញអ្នកឆ្លងកូវីដច្រើនបំផុត មិនធ្លាប់មាន
ការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ២,៨៤៨ករណីក្នុងទីក្រុងតូក្យូនៅថ្ងៃអង្គារនេះ គឺជាកម្រិតខ្ពស់បំផុតរបស់ទីក្រុងជាម្ចាស់ផ្ទះកីឡាអូឡាំពិក ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង ខណៈបណ្តាញផ្សព្វផ្សាយរាយការណ៍ថា អាជ្ញាធរបានស្នើឲ្យមន្ទីរពេទ្យ ត្រៀមគ្រែបន្ថែមទៀត សម្រាប់ដាក់អ្នកជំងឺ។

គិតត្រឹមថ្ងៃអាទិត្យ ២០,៨ភាគរយ នៃអ្នកជំងឺ ១២,៦៣៥ នាក់ របស់រាជធានីជប៉ុនមួយនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ទីក្រុងតូក្យូ បានប្រកាសអាសន្នជាលើកទី ៤ រួចទៅហើយក្នុងខែនេះ រហូតដល់បញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ហើយប្រទេសជប៉ុនបានធ្វើការសម្រេចចិត្ត មិនធ្លាប់មានពីមុនមក ដើម្បីរៀបចំព្រឹត្តិការណ៍កីឡានេះ ដោយគ្មានអ្នកទស្សនា ដើម្បីទប់ស្កាត់ការរីករាលដាល។

សារព័ត៌មាន TBS បានរាយការណ៍ថា ស្របពេលដែលមន្ទីរពេទ្យ ទទួលយកអ្នកជំងឺកាន់តែច្រើននោះ ទីក្រុងតូក្យូ មានគោលបំណងបង្កើនចំនួនគ្រែដល់ទៅ ៦,៤០៦ ត្រឹមដើមខែក្រោយពីចំនួន ៥,៩៦៧ នាពេលបច្ចុប្បន្ននេះ។
TBS បានដកស្រង់សេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុង ទៅស្ថាប័នវេជ្ជសាស្រ្តដែលបាននិយាយថា មន្ទីរពេទ្យ គួរតែបន្ថយការវះកាត់ដែលបានគ្រោងទុក និងកាត់បន្ថយការព្យាបាលជំងឺផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ វៀតណាម ធ្ងន់ធ្ងរហើយ ពេលនេះកាន់តែព្រួយខ្លាំង ព្រោះអ្នកឆ្លង Delta ភាគច្រើន មិនបញ្ចេញរោគសញ្ញា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


