Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ធ្ងន់ធ្ងរហើយ ពេលនេះកាន់តែព្រួយខ្លាំង ព្រោះអ្នកឆ្លង Delta ភាគច្រើន មិនបញ្ចេញរោគសញ្ញា

បានផុស

នៅ

ស្របពេលដែលវីរុសបំប្លែងខ្លួន Delta កំពុងវាយលុកប្រទេសវៀតណាម ករណីមិនបញ្ចេញរោគសញ្ញា អាចនឹងធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមក្រសួងសុខាភិបាល វៀតណាម។

លោក Nguyen Truong Son អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បាននិយាយថា “ការពិនិត្យតាមដាន និងមើលថែទាំអ្នកជំងឺមិនបញ្ចេញរោគសញ្ញាគឺ ដើរតួយ៉ាងសំខាន់បំផុតនាពេលនេះ”។

លោក Son បន្តថា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរទៅៗ ដូច្នេះពួកគេមិនអាចត្រូវបានគេដឹកទៅមន្ទីរពេទ្យទាន់ពេលវេលាទេ ហើយបានស្លាប់នៅក្នុងផ្ទះ។ ប្រជាជនចាំបាច់ត្រូវទទួលបានព័ត៌មានបន្ថែមអំពីរោគសញ្ញាដំបូង ហើយចាំបាច់ត្រូវធ្វើតេស្ត រួចបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យនិងកន្លែងព្យាបាលផ្សេងទៀត។

Explained: New home-quarantine pilot programme for COVID-19 patients -  Opinion - Vietnam News | Politics, Business, Economy, Society, Life, Sports  - VietNam News
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម

ទាក់ទងនឹងស្ថានភាពជំងឺឆ្លងនៅទីក្រុង ហូជីមិញ លោក Son បាននិយាយថា ការផ្ទុះឡើងក្នុងទីក្រុងភាគខាងត្បូងមួយនេះ នៅតែបន្តតាមរបៀបដ៏ស្មុគស្មាញ។ ជាមួយវិធានការបិទខ្ទប់និងគម្លាតសង្គមជាបន្តបន្ទាប់ ការឆ្លងរោគនឹងចុះខ្សោយ ប៉ុន្តែសំណួរអំពីថាតើវិធានការបែបនេះនឹងត្រូវអូសបន្លាយពេលយូរប៉ុនណានោះ គឺអាស្រ័យទៅលើការអនុលោមរបស់ប្រជាជន ការគ្រប់គ្រងមូលដ្ឋាននិងកិច្ចខិតខំពីប្រព័ន្ធសុខាភិបាល។

ស្ថិតិផ្លូវការពីមន្ទីរសុខាភិបាលក្រុង ហូជីមិញ បានបង្ហាញថា ករណីកូវីដមិនបញ្ចេញរោគសញ្ញា និងកម្រិតស្រាល គឺមានប្រហែល ៨០ ភាគរយឯណោះនៃករណីឆ្លងទាំងអស់។

ទីក្រុងភាគខាងត្បូងនេះ បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន ៦៨,២៧១ ករណីនៅក្នុងរលកទី៤ ចាប់តាំងពីចុងខែមេសាមក ហើយជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតរបស់ប្រទេស។

គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដសរុបនៅវៀតណាម ក្នុងរលកថ្មីនេះ បច្ចុប្បន្នមាន ១០៥,២៨៧ ករណី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ អ្នកឆ្លង Delta មានផ្ទុកមេរោគនៅក្នុងច្រមុះ ច្រើនជាងអ្នកឆ្លងកូវីដទម្រង់ដើម ដល់ទៅ ១,២៦០ ដងឯណោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៩ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៤ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង៥៧ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម