ព័ត៌មានជាតិ
សមត្ថកិច្ចស្រុកលំផាត់ ចាប់ជនសង្ស័យ ៩ នាក់ ករណីចោរកម្មលួចម៉ូតូ
សមត្ថកិច្ចស្រុកលំផាត់ ចាប់បានជនសង្ស័យ ចំនួន ៩ នាក់ ពាក់ព័ន្ធនឹងករណីចោរកម្មលួចម៉ូតូ។
របាយការណ៍ពីនគរបាលស្រុកលំផាត់បានឱ្យដឹងថា បុរសជនសង្ស័យទាំង ៩ នាក់ មានអាយុច ចាប់ពី ១៧-៣៥ ឆ្នាំ ជាជនជាតិខ្មែរ ជនជាតិទំពួន និងជនជាតិឡា។

របាយការណ៍បានបញ្ជាក់ថា អ្នកទាំង ៩នាក់ខាងលេី សង្ស័យពាក់ព័ន្ធករណី ប្រេីប្រាស់គ្រឿងញៀន ព្រោះនៅពេលសមត្ថកិច្ចធ្វេីរដ្ឋបាលចំហរ មានបក្ខពួកគេម្នាក់បានជិះម៉ូតូទៅបុកប៉ារ៉ាស់របស់សមត្ថកិច្ច ឃាត់បានម៉ូតូ ២គ្រឿង និងរថយន្តបាឡែន ១គ្រឿង។
ដោយឡែកឈ្មោះ ស៊ុន ស្រឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាប់ពាក់ព័ន្ធករណី លួច(លួចម៉ូតូ) នៅចំណុចកេីតហេតុខាងលេី និងបានដកហូតសម្ភារៈរួមមាន:ម៉ូទ័រស្វានចំនួន១ម៉ូតូហុងដាឌ្រីម០១៩ ចំនួន ១គ្រឿងម៉ូតូហុងដាឌ្រីម ១គ្រឿង ជារបស់ជនរងគ្រោះ។

កន្ត្រៃកាត់ដែក(តូច))ចំនួន១សាំង ២លីត្រស្នប់ និងឧបករណ៍ប៉ះកង់ ១ឈុតនិងកូនសោរជួសជុលម៉ូតូ ១ឈុតទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ខាងលេី ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


