ជីវិតកម្សាន្ដ
បំណងប្រាថ្នាចុងក្រោយព្រឹទ្ធាចារ្យ គង់ ណៃ ជិតសម្រេចរួចរាល់ហើយ
ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកជំទាញឧកញ៉ា នឹម វណ្ណ: គិតមកដល់ពេលនេះ ការសាងសង់ចេតិយជូនដល់ព្រឹទ្ធាចារ្យចាបុីដងវែងលោកតា គង់ ណៃ គឺសម្រេចបានប្រមាណជាង៩០ភាគរយហើយពោលគឺនឹងត្រូវរួចរាល់នាពេលឆាប់ៗនេះ។

លោកជំទាញឧកញ៉ា នឹម វណ្ណ: បានមានប្រសាសន៍ថា បំណងប្រាថ្នារបស់លោកតាព្រឹទ្ធាចារ្យ គង់ ណៃ សាងសងជិតរួចរាល់ហើយ សរុបទឹកប្រាក់ជាង២មុឺនដុល្លារអាមេរិច។ សូមផលបុណ្យដែលកើតបានពីការសង់ចេតិយនេះបានដល់កូនៗ និងក្រុមគ្រួសាររបស់នាងខ្ញុំ និងមានសុខភាពល្អទាំងអស់គ្នា។
សូមជម្រាបដែរថា ដើម្បីសម្រេចបំណងចុងក្រោយរបស់ព្រឹទ្ធាចារ្យចាបុីដងវែងលោកតា គង់ ណៃ ត្រូវបានលោកជំទាវ ហ៊ុន សុីណាត និងបុត្រីគឺលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបំពេញដោយបានឧបត្ថម្ភថវិកាចំនួន២មុឺនដុល្លារដើម្បីសង់ចេតិយ និងជួយចិញ្ចឹមរយៈពេល៥ឆ្នាំ។

លោកជំទាវ ហ៊ុន ស៊ីណាត កន្លមកធ្លាប់មានប្រសាសន៍ថា ដោយមានការទទូចបែបនេះទើបលោកជំទាវ និងកូនព្រមទាំងក្រុមគ្រួសារសម្រេចកសាងចេតិយជូនតាមបំណងលោកតា គង់ ណៃ។ លោកជំទាវ ហ៊ុ ន សុីណាត មានប្រសាសន៍ទៀតថា លោកតា គង់ ណៃ គាត់បានជួយសង្គម និងលើកស្ទួយសិល្បៈអភិរក្សវប្បធម៌ច្រើនលើសលប់។
ក្រៅពីនោះដែរលោកជំទាវ និងក្រុមគ្រួសារបានជួយចិញ្ចឹមគាត់រយៈពេល៥ឆ្នាំទៀត ដោយឧបត្ថម្ភជារៀងរាល់ខែ ក្នុងមួយខែៗគឺថវិការចំនួន៥០មុឺនរៀល មី១កេះ ត្រីខ១យួ ទឹកសុីវ១យួរ និងអង្ករចំនួន ៥០គីឡូក្រាម៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


