ព័ត៌មានជាតិ
ចេតិយបំណងប្រាថ្នាចុងក្រោយរបស់លោកតា គង់ ណៃ សាងសង់ជិតរួចរាល់ហើយ
រហូតមកដល់ពេលនេះ ការសាងសង់ចេតិយជូនដល់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ គឺសម្រេចបានប្រមាណ៧០ភាគរយហើយ ពោលគឺនឹងត្រូវរួចរាល់នាពេលឆាប់ៗខាងមុខនេះ។
លោក អ៊ឹម ជីវ៉ា ដែលមានវត្តមានចុះទៅផ្ទាល់កាលពីថ្មីៗនេះបានបញ្ជាក់ថា ចេតិយលោកតា គង់ ណៃ សាងសង់ជិតរួចរាល់ហើយ គឺចំណាយថវិការអស់ប្រមាណ២ម៉ឺនដុល្លារ ដែលជាថវិការរបស់លោកជំទាវ ហ៊ុន ស៊ីណាត នឹម ច័ន្ទតារា និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ។

សូមជម្រាបថា ដើម្បីសម្រេចបំណងចុងក្រោយរបស់ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត និងបុត្រីគឺលោក ជំទាវឧកញ៉ា នឹម វណ្ណៈ បានបំពេញជូនគាត់ដោយបានឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារដើម្បីសង់ចេតិយ និងជួយចិញ្ចឹមរយៈពេល៥ឆ្នាំ ។
លោកជំទាវ ហ៊ុន ស៊ីណាត កន្លងមកធ្លាប់មានប្រសាសន៍ថា ដោយមានការទទូចបែបនេះ ទើបលោកជំទាវនិងកូនព្រមទាំងក្រុមគ្រួសារសម្រេចកសាងចេតិយជូនតាមបំណងរបស់គាត់ ។ លោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍ទៀតថា លោកតា គង់ ណៃ គាត់បានជួយសង្គមនិងលើកស្ទួយសិល្បៈអភិរក្សវប្បធម៌ច្រើនលើសលប់ ។

ក្រៅពីនោះដែរ លោកជំទាវនិងក្រុមគ្រួសារក៏បានជួយចិញ្ចឹមគាត់រយៈពេល៥ឆ្នាំទៀត ដោយឧបត្ថម្ភជារៀងរាល់ខែ ក្នុងមួយខែៗគឺថវិការចំនួន៥០ម៉ឺនរៀល,មី១កេះ ,ត្រីខ១យួ ,ទឹកស៊ីវ១យួ និងអង្ករចំនួន៥០គីឡូក្រាម ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


