ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី សាទរការផ្តល់ជំនួយវ៉ាក់សាងកូវីដ-១៩ ពីបណ្តាប្រទេសជាមិត្តដល់កម្ពុជា
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រវ័យក្មេង បានចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាទាំងអស់ដែលទទួលបាននូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ពីបណ្តាប្រទេសជាមិត្ត ដោយលោកចាត់ទុកថានេះជាកាយវិការសប្បុរសធម៌ដ៏ប្រពៃក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឹកូវីដ-១៩។

តាមរយៈគេហទំព័រហ្វេសបុក នាព្រឹកថ្ងៃទី៣០ ខែកក្កដានេះ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ វ៉ាក់សាំង ចនសាន់ និងចនសាន់ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយន្តការកូវ៉ាក់ បានដឹកមកប្រគល់ជូនកម្ពុជា ដែលនេះគឺជាកាយវិការដ៏មានអត្ថន័យ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩”។
លោកមានជំនឿថា តាមរយៈការមកដល់ជាបន្តបន្ទាប់នៃវ៉ាក់សាំងតាមរយៈជំនួយ និងការបញ្ជាទិញផ្ទាល់រាជរដ្ឋាភិបាលនឹងអាចសម្រេចគោលដៅបានកាន់តែឆាប់រហ័សក្នុងការទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។
លោក ហ៊ុន ម៉ានី បានបន្តថា៖ “ក្នុងនាមប្រជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំសូមថ្លែង អំណរគុណចំពោះកាយវិការសប្បុរសធម៌ដ៏ប្រពៃមួយនេះ បង្ហាញពីចំណងមិត្តភាពល្អរវាងប្រទេសយើងទាំង២នៅក្នុងកាលៈទេសៈលំបាកនេះ”។

លោកសង្ឃឹមថា ប្រទេសជាមិត្តដទៃទៀតនឹងបន្តចូលរួមជាមួយកម្ពុជាដើម្បីសម្រេចបានជ័យជម្នះលើការទប់ ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូល។
លោក Ben wohlauer ភារធារីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា វ៉ាក់សាំងដែលសហរដ្ឋផ្តល់ជូនកម្ពុជាមានចំនួន១លាន៦ម៉ឺន១០០ដូស ដែលដឹកមកដល់ព្រឹកនេះចំនួន៤៥ម៉ឺន៥ពាន់ដូសក្នុងនិងជាង ៥០ម៉ឺនដូសទៀត រំពឹងថានឹងដឹកមកដល់ថ្ងៃទី០២ ខែសីហាជាបន្តទៀត។
លោកបានបន្តថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តជាថ្មីក្នុងការជួយលើកកម្ពស់សុខភាពសាធាររណៈរបស់ប្រជាពលរដ្ឋកម្ពុជា ហើយការប្តេជ្ញាចិត្តនេះកាន់តែមានភាពច្បាស់លាស់នៅពេលមានជំងឺរាតត្បាតទូទាំងពិភពលោក។

លោកបានបន្តទៀតថា៖ “ខ្ញុំសូមបញ្ជាក់ថា យើងមិនមែនចែករំលែកវ៉ាក់សាំងទាំងនេះដើម្បីទទួលបាននូវការអនុគ្រោះ ឬការស្វែងរកសម្បទានទេ វ៉ាក់សាំងរបស់យើងមិនមានភ្ជាប់ជាមួយលក្ខខណ្ឌណាមួយឡើយ យើងចែករំលែកវ៉ាក់សាំងទាំងនេះដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះ”។
ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន ចិន ផ្តល់វ៉ាក់សាំងជាង២លានដូស ជប៉ុន១លានដូស អាមេរិក១លានដូស និងអង់គ្លេស ៤១ម៉ឺន៥ពាន់ដូស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


