ព័ត៌មានជាតិ
នេះទំហំទឹកប្រាក់ពិន័យ អ្នកមិនពាក់ម៉ាស ដើរចេញក្រៅផ្ទះ បើសមត្ថកិច្ចចាប់បាន
តាមរយៈសារសម្លេងនៅក្នុងតេឡេក្រាម លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យអនុវត្តចាប់ពីថ្ងៃនេះម៉ោងនេះតទៅ ដោយប្រាប់ឲ្យកម្លាំងសមត្ថកិច្ចតាមគោលដៅចរាចរណ៏ទាំងអស់ ណែនាំប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវធ្វើការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេនឹងទទួលរងការផាកពិន័យ។

លោកឧត្តមសេនីយ៍ ស ថេតបានបញ្ជាក់ថា ចំពោះអ្នកដើរ ជិះម៉ូតូ ឬជិះកង់ ដោយមិនមានការពាក់ម៉ាស នឹងមានក្រុមអនុវត្តច្បាប់ នឹងធ្វើការផាកពិន័យលើអ្នកទាំងនោះ។
តាមអនុក្រឹត្យលេខ៣៧ អនក្រ.កប ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ បើបុគ្គលណាមិនពាក់ម៉ាស់ នៅទីកន្លែងដូចការកំណត់របស់ក្រសួងសុខាភិបាល នឹងត្រូវទទួលការព្រមានសិន សម្រាប់កំហុសលើកទី១ ហើយបើនៅតែបំពានលើកទី២ នឹងប្រឈមការពិន័យប្រាក់ពី២សែនរៀល ទៅ១លានរៀល។

បើតាមលោកឧត្តមសេនីយ៍ ស ថេត ការធ្វើដូច្នេះគឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដ១៩ បម្លែងថ្មី ឬហៅថា Delta ដូច្នេះបងប្អូនសមត្ថកិច្ចនៅតាមគោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តចាប់ពីពេលនេះតទៅ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


