ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រកាសឲ្យ បុគ្គលិកសហព័ន្ធចាក់វ៉ាក់សាំង មិនដូច្នោះទេ នឹងប្រឈមការធ្វើតេស្តជាប្រចាំ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសឲ្យបុគ្គលិកសហព័ន្ធស៊ីវិលទាំងអស់ ត្រូវទទួលវ៉ាក់សាំងប្រឆាំងកូវីដ បើមិនដូច្នោះទេ នឹងប្រឈមការធ្វើតេស្តជាប្រចាំ វិធានការគម្លាតសង្គម តម្រូវការពាក់ម៉ាស់និងដាក់កំហិតលើការធ្វើដំណើរ។

យោងតាមទិន្នន័យឆ្នាំ ២០២០ បានបង្ហាញថា សហរដ្ឋអាមេរិក មានបុគ្គលិកស៊ីវិលប្រហែល ២.១៨ លាននាក់ និងមនុស្ស ៥៧០,០០០ នាក់ផ្សេងទៀត ធ្វើការឲ្យសេវាកម្មប្រៃសណីយ៍អាមេរិក (USPS)។ គេមិនច្បាស់ទេថា តើលោក បៃដិន មានគម្រោងអនុវត្តតម្រូវការនេះ ចំពោះសេវាប្រៃសណីយ៍ឬចំពោះអ្នកម៉ៅការ ដែលធ្វើការឲ្យរដ្ឋាភិបាលសហព័ន្ធដែរឬក៏អត់នោះទេ។

ប្រភពដែលបដិសេធបញ្ចេញអត្តសញ្ញាណបាននិយាយថា រដ្ឋមួយចំនួននិងទីក្រុងញូវយ៉ក បានប្រកាសពីតម្រូវការស្រដៀងគ្នានេះ។
ទីភ្នាក់ងារអាមេរិកជាច្រើន បានតម្រូវឲ្យពាក់ម៉ាស់នៅតាមអគារសហព័ន្ធ ក្នុងចំណុចផ្ទុះកូវីដ ស្របតាមការណែនាំ ដែលចេញដោយការិយាល័យគ្រប់គ្រងនិងថវិកាសេតវិមាន (OMB)។

កាលពីថ្ងៃពុធ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បាននិយាយថា ជិត៦៧ភាគរយនៃតំបន់របស់អាមេរិក គឺមានអត្រាឆ្លងខ្ពស់ ពោលគឺកើនឡើងពី ៦៣,៤ភាគរយ បើធៀបនឹងថ្ងៃអង្គារ។
រដ្ឋាភិបាលសហព័ន្ធ កំពុងតែព្យាយាមដើម្បីទប់ស្កាត់ជំងឺរាតត្បាត ក្នុងក្តីសង្ឃឹម ចៀសវាងការបិទប្រទេស ព្រោះវីរុសបំប្លែងខ្លួន Delta កំពុងរីករាលដាលយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


