ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនឥណ្ឌា Delta កំពុងរាលដាលពាសពេញទ្វីបអាហ្វ្រិក ខណៈការចាក់វ៉ាក់សាំងនៅតែទាប
លោក John Nkengasong ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) អាហ្វ្រិក បាននិយាយថា វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” បន្តរីករាលដាលពាសពេញទ្វីបអាហ្រ្វិក ខណៈការចាក់វ៉ាក់សាំងនៅទ្វីបនេះ នៅតែមានកម្រិតទាប ។
នៅក្នុងសន្និសិទសារព័ត៌មានប្រចាំសប្តាហ៍លោក Nkengasong បាននិយាយថា ប្រទេសចំនួន ២១ ក្នុងចំណោម ៥៤ ប្រទេសនៅទ្វីបអាហ្វ្រិក ឥឡូវនេះបានរាយការណ៍អំពីការឆ្លងវីរុសបំប្លែងខ្លួនយ៉ាងខ្លាំង ដែលធ្វើឲ្យទ្វីបដែលមានប្រជាជន ១.៣ ពាន់លាននាក់ កាន់តែងាយរងគ្រោះ ចំពោះការរីករាលដាលនៃវីរុសនេះ ។

លោក Nkengasong បាននិយាយថា បច្ចុប្បន្នទ្វីបអាហ្វ្រិកកំពុងជួបប្រទះរលកឆ្លងទីបី ។
ទន្ទឹមនោះ ការធ្វើបច្ចុប្បន្នភាពដោយ CDC អាហ្វ្រិក បាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៨៩.៤ លានដូសត្រូវបានផ្គត់ផ្គង់ដល់ទ្វីបអាហ្វ្រិក ហើយមនុស្ស ៦៥ លាននាក់ (៧២.៧៥ ភាគរយ) ត្រូវបានចាក់ ខណៈទ្វីបនេះមានប្រជាជនប្រមាណ ១.៣៤ ពាន់លាននាក់ ។

ចំណែកលោកស្រី Matshisido Moeti នាយកនៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអាហ្វ្រិកបាននិយាយថា វ៉ាក់សាំងចំនួន ៦០ លានដូស នឹងត្រូវបញ្ជូនទៅអាហ្វ្រិក ចាប់ពីពេលនេះដល់ខែកញ្ញា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ទ្វីបអាហ្វ្រិកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦.៦៣ លានករណី និងមានអ្នកស្លាប់ ១៦៨,៤៧៨ នាក់ ខណៈមានអ្នកជាសះស្បើយជាង ៥.៨ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ WHO ថា បណ្តាប្រទេសអាហ្វ្រិក ៩០ ភាគរយនឹងខកខានគោលដៅចាក់វ៉ាក់សាំងការពារកូវីដតាមការគ្រោងទុក
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


