ព័ត៌មានអន្ដរជាតិ
ទ្វីបអាហ្វ្រិក ប្រឈមនឹងការផ្ទុះឡើងនៃជំងឺអាសន្នរោគដ៏អាក្រក់បំផុតរយៈពេល២៥ឆ្នាំមិនធ្លាប់មាន
ទ្វីបអាហ្វ្រិកកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺអាសន្នរោគដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល២៥ឆ្នាំមិនធ្លាប់មាន ដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាហ្វ្រិក (CDC) បានរាយការណ៍ពីករណីជិតឆ្លង ៣០០,០០០ ករណី និងករណីស្លាប់ជាង ៧,០០០ នាក់រហូតមកដល់ពេលនេះក្នុងឆ្នាំ ២០២៥ដែលជាការកើនឡើងយ៉ាងខ្លាំងលើសចំនួនសរុបកាលពីឆ្នាំមុនទៅទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ខែវិច្ឆិកា។

ប្រទេសមួយចំនួនកំពុងមានការកើនឡើងវិញនៃការឆ្លងយ៉ាងសកម្ម។ ជាពិសេសជំងឺអាសន្នរោគរីករាលដាលតាមរយៈទឹកដែលមានមេរោគ ហើយអាចសម្លាប់មនុស្សក្នុងរយៈពេលប៉ុន្មានម៉ោងប្រសិនបើមិនបានព្យាបាល។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាហ្វ្រិក (CDC) និយាយថា ជម្លោះ អនាម័យមិនល្អ និងការទទួលបានទឹកស្អាតមានកម្រិតកំពុងជំរុញវិបត្តិនេះ ជាពិសេសនៅក្នុងជំរំជនភៀសខ្លួន។
ចំពោះប្រទេសស៊ូដង់បានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានករណីឆ្លងជាង ៧១,០០០ ករណី និងករណីស្លាប់ចំនួន ២,០០០ នាក់នៅឆ្នាំនេះ ខណៈដែលសង្គ្រាមបំផ្លាញប្រព័ន្ធទឹក និងធ្វើឱ្យការបំពុលកាន់តែអាក្រក់ទៅៗ។ ក្រុមវេជ្ជសាស្ត្រព្រមានថា ការផ្ទុះឡើងកំពុងកើនឡើង ដោយជំរុញឱ្យមានសកម្មភាពបន្ទាន់ដើម្បីកែលម្អការទទួលបានទឹក និងអនាម័យនៅទូទាំងតំបន់ដែលរងផលប៉ះពាល់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


