ព័ត៌មានអន្ដរជាតិ
វៀតណាម តម្រូវឲ្យបញ្ឈប់ការបាញ់ថ្នាំសម្លាប់ កូវីដ នៅទីសាធារណៈ
ក្រសួងសុខាភិបាលវៀតណាម បានប្រាប់អាជ្ញាធរមូលដ្ឋានឲ្យបញ្ឈប់ការបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងបើកចំហតាមទីសាធារណៈ ជាវិធានការប្រឆាំងជំងឺកូវីដ-១៩ ដោយក្រសួងបានហៅវាថា ខ្ជះខ្ជាយនិងប៉ះពាល់ដល់បរិស្ថាន។

ការបាញ់ថ្នាំ គួរធ្វើឡើងតែនៅកន្លែងតូចចង្អៀតដែលគេរកឃើញករណីជំងឺកូវីដប៉ុណ្ណោះហើយបរិមាណសារធាតុគីមី ដែលត្រូវប្រើ ត្រូវតែគ្រប់គ្រងដើម្បីធានាសុវត្ថិភាពសម្រាប់មនុស្សក៏ដូចជាបរិស្ថានផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងកាលពីថ្ងៃចន្ទបានឲ្យដឹងថា “សូមកុំអនុវត្តវិធីបាញ់ថ្នាំគីមី និងការរៀបចំសម្លាប់មេរោគលើមនុស្សក្នុងស្ថានភាពណាក៏ដោយ រួមទាំងការប្រើឧបករណ៍ដើម្បីបាញ់ថ្នាំនេះដោយផ្ទាល់ទៅលើមនុស្ស ឬនៅខាងក្នុងបន្ទប់សម្លាប់មេរោគផងដែរ”។

តំបន់ខ្លះ បានបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីសាធារណៈ ដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ-១៩។
ទីភ្នាក់ងារនិងក្រុមហ៊ុនមួយចំនួន បានដាក់បន្ទប់សម្លាប់មេរោគ ខណៈខ្លះទៀត បានប្រើម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគដោយផ្ទាល់ទៅលើមនុស្ស ដែលត្រូវបានបញ្ជូនមណ្ឌលធ្វើចត្តាឡីស័ក។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនមិនណែនាំឲ្យបាញ់ថ្នាំសម្លាប់មេរោគនៅទីធ្លាខាងក្រៅទេ ព្រោះវាអាចប៉ះពាល់ដល់ទាំងអ្នកបាញ់ថ្នាំនិងមនុស្សនៅជុំវិញខ្លួន។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) ក៏បានចែករំលែកទស្សនៈនេះផងដែរ។
ក្រសួងបាននិយាយថា “ការប្រើប្រាស់សារធាតុគីមីសម្លាប់មេរោគក្នុងបរិមាណដ៏ច្រើនសម្រាប់ការបាញ់ថ្នាំនៅខាងក្រៅ ក៏អាចបង្កអន្តរាយដល់បរិស្ថានផងដែរ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ អ៊ូហាន ត្រៀមធ្វើតេស្តប្រជាជនក្នុងទីក្រុងទាំងអស់ ខណៈកូវីដត្រឡប់មកវិញ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


