ព័ត៌មានជាតិ
ប្រភពមួយបញ្ជាក់ពីការងារនិស្សិតខ្មែរពីររូប ក្រោយរៀនចប់ជំនាញនុយក្លេអ៊ែរ
កូនខ្មែរពីររូប អតីតជានិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល ប្រកបដោយជោគជ័យ ពីសាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី អាចនឹងទទួលបានការងារនៅក្រសួងបរិស្ថាន។ នេះបើតាមការបញ្ជាក់ពីសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី។

តំណាងសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានបញ្ជាក់ប្រាប់កម្ពុជាថ្មីតាមសារ Messenger ថា “សម្រាប់និស្សិតពីររូប ដែលបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល នៅសហព័ន្ធរុស្ស៊ីនោះ បច្ចុប្បន្នកំពុងស្ថិតក្នុងរយៈពេលចត្តាឡីស័ក្កនៅកម្ពុជា ដូច្នេះពួកគាត់ពុំទាន់ទទួលបានការងារនៅស្ថាប័នណានោះទេបង។ តែអាចនឹងទទួលបានការងារនៅក្រសួងបរិស្ថានកម្ពុជា”។
កូនខ្មែរពីររូប ដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលនៅសហព័ន្ធរុស្ស៊ីនោះ គឺឈ្មោះ កែវ មករា និង កឹម ចាន់ប៉ាលី ជាអតីតនិសិ្សតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ហើយបើតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី និស្សិតទាំងពីរបានបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិលជំនាន់ទី០១ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មីដែរថា និស្សិតខ្មែរទាំងពីររូប ដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលនៅសហព័ន្ធរុស្ស៊ីនោះ ក្រោមការសម្របសម្រួលរបស់ក្រសួងបរិស្ថាន។ បច្ចុប្បន្ននៅមាននិស្សិតខ្មែរ៦ រូបទៀត ដែលបានកំពុងបន្តការសិក្សាលើជំនាញនុយក្លេអ៊ែរ។
លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបង្ហាញមោទនភាព ដែលកម្ពុជាមានធនធានមនុស្សដ៏កម្រលើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល។
លោកថា ដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗ ដើម្បីចូលរួមបង្កើនល្បឿនអភិវឌ្ឍជាតិ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ