Connect with us

ព័ត៌មានជាតិ

ខេត្ត ៥ កំពុងផ្ទុះ​រាលដាលកូវីដបំប្លែងខ្លួនថ្មី បង្កើន​ការ​ប្រុងប្រយ័ត្ន ​កុំភ្លេច​ខ្លួន

បានផុស

នៅ

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ក្រើន​រំលឹក​ឲ្យ​ពលរដ្ឋ​កុំភ្លេច​ខ្លួន ខណៈកូវីដ​បំប្លែង​ខ្លួនបាន​ឆ្លង​ចូលសហគមន៍​និង​រាលដាល​ដល់​ខេត្ត​ក្រុងមួយ​​​ចំនួន​ហើយ។

​ថ្នាក់​ដឹកនាំ​ក្រសួងសុខាភិបាល​បាន​លើកឡើង​ឲ្យ​ប្រុងប្រយ័ត្ន​ បន្ទាប់​ពី​វីរុសដែលតា (Delta) បានកំពុងរាតត្បាត់ចូលក្នុងសហគមន៍ជាពិសេសខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប កំពង់ចាម និងកំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នក មានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិក សុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ២៦០នាក់ (ស្រ្តី ១២៥នាក់) ។

យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យឃើញថា វីរុសដែលតា (Delta) បាននិងកំពុងរាតត្បាត់ចូលក្នុងសហគមន៍។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកដល់​ទទូចដល់​ពលរដ្ឋ​ទូទាំង​ប្រទេស​ ឱ្យបន្តបងប្រយ័ត្នខ្ពស់ ការពារខ្លួន ភ្លេចខ្លួនឲ្យសោះដោយត្រូវចេះផ្លាស់ប្តូរទម្លាប់ថ្មី​រស់នៅ ដើម្បី​កាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មី។

សន្ទុះកើនឡើងលើយុវវ័យ ដែលបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ ងាយបង្ក​គ្រោះថ្នាក់និង​ការ​ចម្លងដល់​គ្រួសារ និង​សហគមន៍ ហើយ​ដែលត្រូវ​ចូលរួម​ដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម