ព័ត៌មានជាតិ
លោកឧកញ៉ា លឹម ហេង ៖ មានក្រុមហ៊ុនប្រមាណ១០ហើយ បានសុំចុះបញ្ជីនាំចូល វ៉ាក់សាំងការពារកូវីដ
បន្ទាប់ពីក្រសួងសុខាភិបាល បានអនុញ្ញាឲ្យគ្រឹះស្ថានអាហរ័ណ-នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំនាំចូល វ៉ាក់សាំងការពារកូវីដ-១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក កាលពីថ្ងៃ២៧ ខែ ខែកក្កដា ឆ្នាំ២០២១កនងមក, មកដល់ពេលនេះមានក្រុមហ៊ុនឯកជន ប្រមាណ១០ហើយ ដែលបានសុំចុះបញ្ជីនាំចូល វ៉ាក់សាំងការពារកូវីដ-១៩ មកចែកចាយនៅក្នុងប្រទេសកម្ពុជា។នេះបើយោងតាម ការលើកឡើង របស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រលប់ថ្ងៃទី៤ ខែសីហានេះ បានប្រាប់សារព័ត៌មានថា មានក្រុមហ៊ុនប្រមាណជា១០ហើយ ដែលបានចុះបញ្ជីនាំចូល វ៉ាក់សាំងការពារកូវីដ-១៩ ចូលមកក្នុងប្រទេសកម្ពុជា។ លោកអនុប្រធានសភាពាណិជ្ជកម្ម បានបញ្ជាក់ថា វិស័យឯកជនកម្ពុជា នឹងនាំចូលមកនូវវ៉ាក់សាំងការពារជំងឺកូវី-១៩ ច្រើនប្រភេទក្នុងពេលឆាប់ៗនេះ ដែលអាចចាក់បាន ទៅលើកុមារចាប់ពីអាយុ១២ឆ្នាំ ឡើងទៅ។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា “តាមពិតតៅនីតិវិធីច្បាប់ នៃការនាំចូលវ៉ាក់សាំង និងបរិក្ខារពេទ្យគឺក្រុមហ៊ុន បានបំពេញរួចរាល់ហើយ នៅតែការចុះបញ្ជីតែប៉ុណ្ណោះ”។
លោកអនុប្រធានសភាពាណិជ្ជកម្មរូបនេះ បានបន្តថា៖ “ក្នុងនោះសភាពាណិជ្ជកម្ម ក៏បានស្នើឱ្យមានការកំណត់តម្លៃការធ្វើតេស្ត និងតម្លៃនៃការចាក់វ៉ាក់សាំងដែរហើយ។ ប្រសិនជា មានការថ្លៃធម្មតា គេរត់ទៅរកមន្ទីរពេទ្យរដ្ឋ ដែលធ្វើតេស្ត និងចាក់វ៉ាក់សាំងដោយ Free។ យើងមិនចង់ឱ្យអតិថិជន ត្រូវលង់ខ្លួននៅមន្ទីរពេទ្យឯកជន ដែលមិនដាក់តម្លៃអំពីការធ្វើតេស្ត និងតម្លែការចាក់វ៉ាក់សាំង យើងចង់ឱ្យគាត់ដាក់តម្លៃ នៅតាមគ្លីនិក និងមន្ទីរពេទ្យឯកជន អំពីតម្លៃធ្វើតេស្ត និងតម្លៃការចាក់វ៉ាក់សាំង ដើម្បីងាយស្រួលសម្រាប់អតិថិជន ដែលទៅរកសេវ៉ាធ្វើតេស្ត និងចាក់វ៉ាក់សាំង ប្រសិនអតិថិជនគេពេញចិត្តគេចាក់ បើមិនពេញចិត្តគេមិនចាក់នេះជាវិធីដ៏ល្អ”។
បើតាមលោកឧកញ៉ា លឹម ហេង ការនាំចូលវ៉ាក់សាំង របស់ក្រុមហ៊ុនឯកជនទាំងនោះ អាចក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះមានការចុះបញ្ជីបណ្តើរៗហើយ គ្រាន់តែយើងមិនការបញ្ជាទិញ របស់ពួកគេនៅពេល មកដល់ពេលណាយើងមិនអាចកំណត់បានទេ គ្រាន់តែយើងដឹងថា មានវ៉ាក់សាំងគ្រប់ប្រភេទ ដែលទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក និងការអនុញ្ញាតឱ្យប្រើ ដោយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ បានអនុញ្ញាតគ្រឹះស្ថានអាហរ័ណ- នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាត ពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងការពារកូវីដ-១៩ ដែលបានទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក។ ការអនុញ្ញាតវិស័យឯកជននាំវ៉ាក់ សាំងកូវីដ-១៩ចូលនេះ គឺដើម្បីចែកចាយចាក់ តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជន ស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយមានល័ក្ខខ័ណ្ឌប្រតិបត្តិឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ក្នុងការដឹកជញ្ជូនការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំងដើម្បីធានា ឱ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


