សុខភាព
ដុកទ័រពន្យល់លំអិត មូលហេតុច្រមុះបាត់បង់ក្លិនភ្លាមៗ គឺជារោគសញ្ញាកូវីដពិតមែនឬយ៉ាងណា
ច្រមុះបាត់ក្លិន មិនត្រឹមតែជាអាការសង្ស័យនៃជំងឺកូវីដប៉ុណ្ណោះទេ ប៉ុន្តែអ្នកជំងឺទាំងនេះ ក៏អាចត្រូវបានគេសង្ស័យថា មានរោគសញ្ញាផ្សេងដែរ។
សាស្ត្រាចារ្យ Wichit Chiruangroj នាយកដ្ឋានផ្នែករោគត្រចៀកនិងច្រមុះ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រមន្ទីរពេទ្យ Ramathibodi បានពន្យល់ពីមូលហេតុនៃបញ្ហាច្រមុះបាត់ក្លិនភ្លាមៗ។
មូលហេតុនៃបញ្ហាច្រមុះមិនមានក្លិន
ការរលាកនៃភ្នាសរំអិល នៃប្រហោងឆ្អឹង បណ្ដាលឲ្យមានក្លិនកើនឡើងដល់ចុងសរសៃប្រសាទ។ ការស្ទះដុំសាច់នេះ បណ្ដាលឲ្យក្លិនកើនឡើងដល់ចុងសរសៃប្រសាទ។ គ្រោះថ្នាក់នៅក្បាលដែលបណ្ដាលឲ្យចុងសរសៃប្រសាទ (ថ្ងាសស្កាំ) របួសទៅជាមានការថយចុះនៃក្លិនឬបាត់ក្លិនតែម្ដង។
ការប៉ះពាល់នឹងសារធាតុគីមីមួយចំនួន ដែលបំផ្លាញក្លិន ដូចជាការប៉ះពាល់យូរទៅនឹងសារធាតុហ្វ័រលីន អាចបណ្ដាលឲ្យចុងសរសៃប្រសាទរលាកខ្លះ ហើយអាចងាប់តែម្ដង។ ជាលទ្ធផលការបញ្ចេញក្លិន ត្រូវបានកាត់បន្ថយឬមិនមានក្លិនអ្វីទាំងអស់។ ភាពមិនប្រក្រតីនៃហ្សែនក៏អាចប៉ះពាល់សរសៃប្រសាទរំញោចសរសៃប្រសាទឲ្យលែងស្គាល់ក្លិន។
បាត់បង់ក្លិនអាចមិនមែនជាបញ្ហានៃការឆ្លងកូវីដទាំងអស់ឡើយ ជួនកាលមកពីអាយុកាន់តែកើនឡើងនិងជំងឺខួរក្បាលមួយចំនួន
លក្ខណៈពិសេសនៃរោគសញ្ញាច្រមុះមិនទទួលបានក្លិន អាចកើតឡើងឬបាត់ក្លិនស្រួចស្រាវនិងរ៉ាំរ៉ៃ មកពីកត្តាសុខភាពនិងអាយុ។ ជាធម្មតាបណ្ដាលមកពីគ្រោះថ្នាក់ដែលកើតឡើងភ្លាមៗ ក្រោយពេលវះកាត់។ ការមិនមានក្លិនរ៉ាំរ៉ៃ បណ្ដាលមកពីការរលាកនៅក្នុងភ្នាសច្រមុះ។ ដុំសាច់ការប៉ះពាល់នឹងសារធាតុគីមី ភាពចាស់ ដែលបណ្ដាលឲ្យមានរោគសញ្ញាបន្តិចម្តង ៗ ។
តាមពិតច្រមុះមិនទទួលបានក្លិន យើងអាចព្យបាលបាន ប៉ុន្តែចំពោះរោគសញ្ញាដែលបណ្ដាលមកពីការរលាក ផ្ដាសាយ និងអាឡ័កស៊ីតែប៉ុណ្ណោះ។ ឧទាហរណ៍ជំងឺរលាក sinusitis រួមបញ្ចូលទាំងការស្ទះ ដែលអាចយកចេញបានដូចជា ដុំសាច់អាស្រ័យលើរយៈពេល។ ប្រសិនបើត្រូវបានរារាំងក្នុងរយៈពេលយូរ ចុងសរសៃប្រសាទអាចមិនដំណើរការក្នុងរយៈពេលយូរ ហើយអាចជាសះស្បើយយឺតៗ ឬមិនពេញលេញ។ ស្ថានភាពដែលមិនអាចប្រកែកបាន គឺជាគ្រោះថ្នាក់ដែលបណ្ដាលឲ្យរហែកសរសៃប្រសាទ។
វិធីការពារកុំឲ្យមានបញ្ហានេះ ឬអាចឈានទៅដល់ការយល់ច្រឡំជាកូវីដ ក្នុងពេលដែលយើងមានជំងឺផ្ដាសាយឬរលាកប្រហោងឆ្អឹង សូមស្វែងរកការព្យាបាលទាន់ពេលវេលា។ រក្សាសុខភាពឲ្យបានល្អ គេងលក់ស្កប់ស្កល់ ហាត់ប្រាណរាល់ថ្ងៃ សូមប្រយ័ត្នកុំបង្កគ្រោះថ្នាក់ដល់ក្បាលឲ្យសោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សង្កេតមើលខ្លួនឯងឲ្យមែនទែន! ច្បាស់ៗពីអាការឈឺក្បាលបែបណា ដែលចាត់ទុកថាឆ្លង Delta
ចុចអាន៖កុំបាក់ទឹកចិត្ត អ្នករស់នៅតំបន់បិទខ្ទប់ដោយសារ Delta ពង្រឹងផ្លូវចិត្តតាមវិធីនេះ នឹងមានលំនឹងជីវិតឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


