សុខភាព
ក្រោយចាក់វ៉ាក់សាំងរួច ស្រាប់តែឈឺក្បាល នេះអាចចាត់ទុកថាជាករណីរោគសញ្ញា Delta ដែរទេ?
ការឈឺក្បាលគឺជាបញ្ហាខួរក្បាល និងប្រព័ន្ធប្រសាទមួយផ្សេងទៀត ដែលអាចត្រូវបានរកឃើញជាញឹកញាប់ចំពោះអ្នកជំងឺដែលឆ្លងវីរុស និងអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ ។ ចំពោះអ្នកជំងឺខ្លះ ការឈឺក្បាលអាចស្រាល ហើយជាសះស្បើយដោយខ្លួនឯង។ ប៉ុន្តែក្នុងអំឡុងផ្ទុះវីរុសបំប្លែងខ្លួន Delta អ្នកជំងឺអាចត្រូវការការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលបន្ថែម។

ការឈឺក្បាលភាគច្រើនគឺកើតលើអ្នកដែលឆ្លងវីរុស ប៉ុន្តែវាក៏អាចកើតមានចំពោះមនុស្សដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដផងដែរ។ យោងតាមការស្រាវជ្រាវបច្ចុប្បន្នបានរកឃើញថា ៦ ទៅ ១៨.៧ភាគរយ នៃការឈឺក្បាលក្រោយចាក់វ៉ាក់សាំង ត្រូវបានគេរកឃើញចំពោះអ្នកចាក់វ៉ាក់សាំង AstraZeneca មេរោគរកឃើញ ២២.៨ ភាគរយទៅ ២៩.៣ ភាគរយ នៃការឈឺក្បាល និង ២២.៨ ភាគរយ ទៅ ២៩.៣ ភាគរយ ចំពោះវ៉ាក់សាំង Pfizer។
ការរកឃើញករណីនៃអ្នកឆ្លងនេះ គឺដោយសារក្រោយពេលចាក់រួច គឺបុគ្គលនោះបានបំពានវិធានការក្រសួងសុខាភិបាល ដោយមើលស្រាលជំងឺ និងគិតថាខ្លួនចាក់ពេញ ២ ដូសរួចហើយ។
តើគួរធ្វើដូចម្តេចប្រសិនបើឈឺក្បាលក្រោយចាក់វ៉ាក់សាំងប្រឆាំងកូវីដរួចរាល់?

ជាធម្មតាប្រសិនបើការឈឺក្បាលកើតឡើង ពីការចាក់វ៉ាក់សាំង រោគសញ្ញានឹងប្រសើរឡើងបន្តិចម្តងៗ ក្នុងរយៈពេលមួយសប្ដាហ៍។
ក្នុងករណីចំពោះអ្នកដែលឈឺក្បាលប្រកាំងកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីចាក់វ៉ាក់សាំង យើងអាចលេបថ្នាំប៉ារ៉ាសេតាមុល ដើម្បីគ្រប់គ្រងការឈឺចាប់។ ចំណែកថ្នាំប្រឆាំងនឹងការរលាក ដែលមិនមែនជាស្តេរ៉ូអ៊ីដឬ NSAIDs អាចត្រូវបានពិចារណា។ ប៉ុន្តែមុនលេបសូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតសិនដែរ។

មួយវិញទៀត បន្ទាប់ពីទទួលវ៉ាក់សាំង ប្រសិនបើការឈឺក្បាលធ្ងន់ធ្ងរ ឬមិនធូរស្រាល បន្ទាប់ពីប្រើថ្នាំបំបាត់ការឈឺចាប់ឬភាពមិនប្រក្រតីផ្សេងៗ សូមស្វែងរកការព្យាបាលភ្លាមៗ ដើម្បីកំណត់ពីមូលហេតុនៃការឈឺក្បាលចៀសវាងឆ្លង Delta មិនដឹងខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖សង្កេតមើលខ្លួនឯងឲ្យមែនទែន! ច្បាស់ៗពីអាការឈឺក្បាលបែបណា ដែលចាត់ទុកថាឆ្លង Delta
ចុចអាន៖រោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែង Delta លើអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំងរួច
ចុចអាន៖ដុកទ័រពន្យល់លំអិត មូលហេតុច្រមុះបាត់បង់ក្លិនភ្លាមៗ គឺជារោគសញ្ញាកូវីដពិតមែនឬយ៉ាងណា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


