សុខភាព
អាហារ ៦ ប្រភេទ ញ៉ាំហើយអាចមានអាការឈឺក្បាលដោយមិនដឹងខ្លួន
អាការឈឺក្បាល អាចបណ្ដាលមកពីមូលហេតុជាច្រើន ដូចជាការប្រែប្រួលអាកាសធាតុ ក្លិនទឹកអប់ និងពន្លឺខ្លាំង ប៉ុន្តែគ្នាយើងដឹងអត់ថាអាហារ និងភេសជ្ជៈមួយចំនួន ក៏អាចបង្កឲ្យកើតមានអាការៈឈឺក្បាល?
អាហារ និងភេសជ្ជៈដែលបង្កឲ្យមានអាការឈឺក្បាល
១. ស្រាក្រហម
យោងតាមគេហទំព័រHarvard Health Publishingបានឲ្យដឹងថា អាការៈឈឺក្បាលក្រោយញ៉ាំស្រាក្រហមក៏មានការជួបប្រទះច្រើនដែរ ប៉ុន្តែពុំមានការបញ្ជាក់ច្បាស់លាស់ណាមួយពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងស្រាក្រហម និងការឈឺក្បាលឡើយ។
២. ឈីស
ទន្ទឹមនឹងនេះដែរ ឈីសផ្ទុកសារធាតុTyramine ដែលធ្វើសរសៃឈាមរួមតូច ជាហេតុនាំឲ្យកើតមានអាការៈឈឺក្បាល។
៣. សូកូឡា
ចំណែកសូកូឡា ក៏ជាប្រភេទអាហារដែលអាចបង្កជាអាការៈឈឺក្បាល នៅពេលដែលយើងញ៉ាំច្រើន ពីព្រោះតែសូកូឡាក៏ផ្ទុកទៅដោយសារធាតុTyramine។
៤. ទឹកដោះគោ
យោងតាមការសិក្សាមួយរបស់National Library of Medicine បានបង្ហាញថា ការញ៉ាំអាហារផលិតពីទឹកដោះគោ មានពាក់ព័ន្ធទៅនឹងអាការៈឈឺក្បាលភ្លាមៗ។

៥. ពពួកផ្លែក្រូច
ជាក់ស្ដែង ផ្លែក្រូចផ្ទុកទៅដោយសារធាតុ Octopamine ដែលអាចបង្កឲ្យកើតមានអាការៈឈឺក្បាល ហើយអ្នកដែលមិនទម្លាប់ញ៉ាំផ្លែឈើដែលមានជាតិអាស៊ីដ អាចនឹងកើតមានអាការៈឈឺក្បាលនេះ។
៦. ភេសជ្ជៈបន្ថែមជាតិស្ករ
ដូចគ្នានេះដែរ ពពួកភេសជ្ជៈបន្ថែមជាតិស្ករ ប្រមូលផ្ដុំទៅដោយសារធាតុAspartame ដែលកាត់បន្ថយកម្រិតDopamine ជាហេតុនាំឲ្យយើងកើតមានអាការៈឈឺក្បាលបានដែរ
ចុចអាន៖អាហារ ៥ ប្រភេទ ជាខ្លាញ់ល្អ ជួយកាត់បន្ថយកូលេស្តេរ៉ុលនៃជំងឺធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


