ជីវិតកម្សាន្ដ
ឆន ស្រីណេត កូនខ្មែរកម្ពុជាក្រោមដំបូងគេ ត្រៀមដណ្តើមមកុដបវរកញ្ញាចក្រវាលកម្ពុជា២០២១
កម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា២០២១(Miss Universe Cambodia 2021)គ្រោងនឹងធ្វើឡើងនាពេលឆាប់ៗនេះ ដោយក្នុងនោះគេឃើញមានបេក្ខនារីមកពីបណ្ដាខេត្តក្រុងទូទាំងប្រទេសកម្ពុជាបានដាក់ពាក្យចូលរួមប្រកួត។
គោលបំណងនៃការដាក់ពាក្យចូលរួមប្រកួតនេះ គឺដើម្បីដណ្តើមមកុដនិងតួនាទីតំណាងឲ្យជាតិកម្ពុជាលើឆាកអន្តរជាតិ។ ដោយឡែកអ្វីដែលគេចាប់អារម្មណ៍នោះ គឺក្នុងចំណោមនេះក៏មានបេក្ខភាពមួយរូបកញ្ញា ឆន ស្រីណេត ជាស្ត្រីដំបូងគេបង្អស់ដែលមានកំណើតលើទឹកដីកម្ពុជាក្រោមមកដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីនេះដែរ។


កញ្ញា ឆន ស្រីណេត ដែលត្រូវបានគេដឹងថា ជាកូនខ្មែរកម្ពុជាក្រោមដំបូងគេត្រៀមដណ្តើមមកុដបវរកញ្ញាចក្រវាលកម្ពុជា២០២១នោះ បច្ចុប្បន្នកំពុងធ្វើឲ្យមហាជនភ្ញាក់ផ្អើលនិងផ្ទុះការសរសើរពីសម្រស់ និងសមត្ថភាពរបស់នាងគ្រប់គ្នា។


តួយ៉ាងពេលនេះបេក្ខភាពកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា២០២១ ឆន ស្រីណេត បានធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំងទៀត ក្រោយនាងបង្ហោះរូបភាពបង្ហាញសម្ផស្សនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ខណៈមានការលើកឡើងថា នាងជាតារាស្រីម្នាក់ដែលហ៊ានចាយរាងសិចស៊ីសាកសមជាបេក្ខភាពត្រៀមដណ្តើមមកុដកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា ២០២១។



កញ្ញា ឆន ស្រីណេត បញ្ជាក់ថានាងមានអាយុ២៤ ឆ្នាំកើតនៅខេត្តព្រះត្រពាំង(កម្ពុជាក្រោម)ដែលឪពុកម្ដាយរបស់នាងជាជនជាតិខ្មែរ។ បច្ចុប្បន្ននាងជាគ្រូបង្រៀនក្បាច់ហាត់ប្រាណនិងជាអ្នកបង្ហាញម៉ូត (Freelance)នៅរាជធានីភ្នំពេញ។ ឆន ស្រីណេត បានបង្ហាញឲ្យអ្នកគាំទ្រវិស័យបវរកញ្ញាឃើញថា នាងពិតជាមានសមត្ថភាពមិនធម្មតាដែលមហាជននិងបេក្ខភាពរួមវង់ប្រកួតមិនគួរមើលរំលង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi



