ព័ត៌មានជាតិ
អាជ្ញាធរនឹងមិនលើកលែង ចំពោះអាជីវករដែលយកបន្លែមកលក់លើចិញ្ចើមផ្លូវជាតិលេខ១
នៅអំឡុងដើមខែសីហានេះ គេសង្កេតឃើញអាជ្ញាធរខណ្ឌច្បារអំពៅបានចុះណែនាំដល់បងប្អូនអាជីវករបញ្ឈប់ការយកបន្លែមកដាក់លក់លើចិញ្ចើមផ្លូវជាតិលេខ១ ដែលបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍សាធារណៈ។

ជាក់ស្តែងនៅថ្ងៃទី៦ ខែសីហានេះ លោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅ បានចេញបញ្ជាដល់លោក លោកស្រីចៅសង្កាត់ច្បារអំពៅទី១ លោកចៅសង្កាត់ច្បារអំពៅទី២ និងលោកស្រីចៅសង្កាត់និរោធ ត្រូវបន្តដាក់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ ពិសេសទៅលើបងប្អូនអាជីវករលក់បន្លែដែលបានដាក់លក់លើចិញ្ចើមផ្លូវជាតិលេខ១ ចាប់ពីភ្លើងស្តុបមុខវត្តច្បារអំពៅ រហូតដល់មុខវត្តនិរោធ។ ហើយបើសិនជាបងប្អូនអាជីវករនៅតែបន្តលក់ដោយមិនគោរពតាមការណែនាំពីអាជ្ញាធរ គឺត្រូវចាប់បង្ខំ តែកុំប្រើហិង្សាឲ្យសោះ។

ទាក់ទិនទៅនឹងបទបញ្ជារបស់លោកអភិបាលខណ្ឌច្បារអំពៅ ដែលធ្វើឡើងនៅថ្ងៃទី៦ ខែសីហានេះ លោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានប្រាប់ កម្ពុជាថ្មី ថា បន្ទាប់ពីទទួលសេចក្តីណែនាំរបស់លោកអភិបាលខណ្ឌរួចមក លោកក៏បានដឹកនាំកម្លាំងចុះទៅរៀបចំសណ្តាប់ធ្នាប់ភ្លាមៗ។ ពិសេសនៅលើចិញ្ចើមផ្លូវជាតិលេខ១មុខវត្តច្បារអំពៅ ដោយពិនិត្យឃើញផ្ទាល់ គឺមានបងប្អូនអាជីវករដែលពុំមែនរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ យកមកបន្លែមកលក់លើចិញ្ចើមផ្លូវពិតប្រាកដមែន។ ក្នុងនោះលោកចៅសង្កាត់បានបញ្ជាក់ទៅបងប្អូនអាជីវករថា ចាប់ពីថ្ងៃស្អែកទៅអាជ្ញាធរនឹងចាប់បង្ខំ លែងយោគយល់ទៀតហើយ។

គួរបញ្ជាក់ថា ចាប់តាំងពីមានការបិទខ្ទប់រាជធានីភ្នំពេញ ក្នុងអំឡុងខែមេសាបន្ទាប់ពីមានការឆ្លងជំងឺកូវីដ១៩ដល់សហគមន៍មក គឺស្រាប់តែមានបងប្អូនអាជីវករភាគច្រើនមកពីស្រុកកៀនស្វាយ និងបណ្តាស្រុកជាយរាជធានីបានដឹកបន្លែតាមរ៉ឺម៉កមកដាក់លក់លើចិញ្ចើមផ្លូវជារៀងរហូតមក។ បើទោះជាអាជ្ញាធរជូនដំណឹងដល់ពួកគាត់ឲ្យទៅលក់ក្នុងផ្សារច្បារអំពៅក៏ដោយ។ ដោយពួកគាត់តែងលក់ដូរតាមរ៉ឺម៉កចល័តនោះ៕
អត្ថបទ ៖ នរា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


