ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យការងារស្ដារឡើងវិញ ចិញ្ចើមផ្លូវ ចំណតរថយន្តក្រុង និងសម្អាតបរិស្ថាន
កាលពីរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងរៀបចំឡើងវិញចំពោះដីចំណីផ្លូវសាធារណៈដែលមានប្រជាពលរដ្ឋមួយចំនួនតូចធ្លាប់រំលោភយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាការដាក់តាំងលក់ដូរលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបាត់បង់សោភ័ណភាព និងកកស្ទះចរាចរណ៍។


នាឱកាសចុះពិនិត្យនោះ លោក ជិន ប៊ុនធឿន បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ សហការជាមួយអាជ្ញាធរ ដើម្បីរក្សាចិញ្ចើមផ្លូវសាធារណៈ និងចូលរួមសម្អាតអនាម័យបរិស្ថាននៅមុខផ្ទះរបស់ខ្លួនឯងឲ្យបានស្អាតស្អំជាប្រចាំ។


ជាមួយនេះ លោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ក្នុងឱកាសនោះ បានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ សិក្សាស្តារឡើងវិញនូវការ៉ូឡាដែលខូចខាតតាមបណ្ដោយផ្លូវជាតិ ៥ និងបណ្ដោយផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានឫស្សីកែវ។


លោក គន់ សោភា បានបញ្ជាក់ថា តាមប្រសាសន៍ដឹកនាំរបស់លោកអភិបាលខណ្ឌឫស្សីកែវ បានឲ្យរៀបចំសម្អាតស្មៅ និងសំរាម តាមបណ្ដោយផ្លូវជាតិ ៥ និងបណ្ដោយផ្លូវសំខាន់ៗ និងនៅតាមចំណតរថយន្តក្រុង រៀបចំគាស់ការ៉ូឡាចាស់ៗ ខូចៗ ដោយឲ្យចាក់បេតុងជំនួសវិញ។


ចំណែក លោក សំ អឿន ជាប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែទី ១ បានយល់ឃើញថា ការរៀបចំឡើងវិញនេះ ជួយឲ្យផ្លូវរដ្ឋកាន់តែទូលាយ ងាយស្រួលសម្រាប់ការធ្វើដំណើរ។ លោក សង្ឃឹមថា ពលរដ្ឋទាំងអស់ នឹងគោរពតាម និងសហការជាមួយអាជ្ញាធរ។

ដោយឡែក អ្នកស្រី ណៃ រស់ អ្នកលក់តាមចិញ្ចើមផ្លូវម្នាក់ បានប្រាប់ដែរថា ពេលដំបូង មានការលំបាក ខ្លាចថាមិនមានកន្លែងលក់ ប៉ុន្តែបើគោរពច្បាប់ និងអាជ្ញាធរជួយរៀបចំកន្លែងលក់ឲ្យសមរម្យ ក៏អាចទាំងរកចំណូលបាន ទាំងរក្សាសោភ័ណភាពបានផងដែរ។

អ្នកស្រី បន្ថែមថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាចិញ្ចើមផ្លូវ មិនត្រឹមតែជួយឲ្យទីក្រុងកាន់តែស្អាតទេ ប៉ុន្តែជាកត្តាសំខាន់កាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពផងដែរ៕
អត្ថបទ ៖ សំណាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


