ព័ត៌មានជាតិ
កូវីដបំប្លែងខ្លួនដែលតា បានឆ្លងរាលដាលដល់ ១៧ ខេត្តក្រុងទូទាំងប្រទេស
រហូតមកដល់ពេលនេះ មានរាជធានីខេត្តចំនួន ១៧ ដែលមានវត្តមានមេរោគប្រភេទបំប្លែងខ្លួនដែលតា (Delta) ក្នុងសហគមន៍។ នេះជាក្តីព្រួយបារម្ភ ខណៈមេរោគនេះកំពុងតែពង្រីកខ្លួនយ៉ាងលឿនទៅកាន់តំបន់ផ្សេងទៀត។

ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរគ្រប់ខេត្តក្រុងត្រៀមលក្ខណៈទុកជាមុនក្នុងគ្រប់គ្រងមេរោគប្រភេទ Delta ពិសេសករណីនាំចូលពីប្រទេសជិតខាងជាប់ព្រំដែនកម្ពុជា ហើយត្រូវរៀបចំមណ្ឌលចត្តាឡីស័កនៅតាមភូមិ-ឃុំ និងមណ្ឌលព្យាបាលនៅតាមស្រុក ដើម្បីត្រៀមលក្ខណៈទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ។
មានការរំពឹងទុកមានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃច្រើនថែមកទៀត បន្ទាប់ពីការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបញ្ចប់ ជាពិសេសការនាំមកមេរោគបំប្លែងខ្លួនដ៏គ្រោះថ្នាក់កាន់តែច្រើនឡើងនៅក្នុងសហគមន៍។
រដ្ឋាភិបាលបានណែនាំដល់អាជ្ញាធរមូលដ្ឋានតាមមណ្ឌលចត្តាឡីស័កចំពោះអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ (មិនមែនប្រភេទ Delta) ត្រូវបង្វែរការធ្វើចត្តាឡីស័កនេះទៅធ្វើនៅតាមផ្ទះរៀងៗខ្លួនវិញ សំដៅធានាឱ្យមណ្ឌលចត្តាឡីស័កទាំងនោះ អាចត្រៀមលក្ខណៈក្នុងការទទួលពលករខ្មែរដែលវិលត្រឡប់ មកពីប្រទេសថៃវិញ ដែលភាគច្រើនជាករណីពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទ Delta។
បើតាមរបាយការណ៍ក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទ ដែលតា (Delta) ដែលមានប្រភពចេញពីប្រទេសឥណ្ឌា នៅលើពលករត្រឡប់ពីថៃ អ្នកដំណើរមកតាមជើងហោះហើរ និងបុគ្គលិកសុខាភិបាល រួមទាំងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន៣២៧នាក់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


