ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ អត្រាអ្នកឆ្លងកូវីដថយចុះមកនៅត្រឹមជាង ១០នាក់ ក្នុង១ថ្ងៃ
ភ្នំពេញ៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី៨សីហានេះថា បច្ចុប្បន្ននេះអត្រាឆ្លងជំងឺកូវីដ១៩នៅខេត្តកំពង់ស្ពឺបានធ្លាក់ចុះពីជាង១០០នាក់មកនៅត្រឹម១០នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ។
លោក វេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ពីមុនអត្រាឆ្លងនៅក្នុងខេត្តក្នុង១ថ្ងៃមិនក្រោមពី៨០ទៅជាង១០០នាក់ទេក្នុង១ថ្ងៃដោយសារបងប្អូនកម្មករកម្មការិនីឆ្លងជំងឺកូវីដ១៩ ហើយបានទៅចម្លងបន្តដល់ក្រុមគ្រួសារសាច់ញាតិនិងក្នុងសហគមន៍។ ប៉ុន្តែពេលនេះអត្រាឆ្លងកូវីដ១៩ក្នុងខេត្តបានធ្លាក់ចុះដោយក្នុង១ថ្ងៃពី១០ទៅ១៥នាក់ប៉ុណ្ណោះ ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋពីវិធានការការពារខ្លួនពីជំងឺកូវីដ១៩ដូចជាពាក់ម៉ាស់ និងអនាម័យដៃ មានអាកុលឬជែលជាប់ជានិច្ចពេលទៅណាមកណា ព្រោះតែភ័យខ្លាចឆ្លងជំងឺដ៏កាចសាហាវនេះ។

លើសពីនេះទៀត ដោយសារការចាក់វ៉ាក់សាំងបានគ្របដណ្តប់បានច្រើនបានធ្វើឱ្យសភាពការឆ្លងបានកាត់បន្ថយបើឆ្លងក៏មានភាពស្រាលដែរ។
របាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបជាង៤ពាន់នាក់ក្នុងនោះជាសះស្បើយជិត៤ពាន់នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង២០០នាក់ និងស្លាប់ចំនួន៩៨នាក់។
បើតាមលោក វេជ្ជបណ្ឌិត អោ វ៉ាន់ថេន ករណីស្លាប់ដោយសារជំងឺកូវីដ១៩នៅខេត្តគឺមួយចំនួនបានស្លាប់នៅតាមផ្ទះពេលគ្រូពេទ្យចុះទៅយកសំណាក និងខ្លះទៀតបានស្លាប់ពេលបញ្ជួនមកដល់មន្ទីរពេទ្យដោយសារសភាពអ្នកជំងឺមានភាពធ្ងន់ធ្ងរគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន និងមានតិចតួចណាស់ប៉ុណ្ណោះដែលស្លាប់នៅមន្ទីរពេទ្យ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន