ព័ត៌មានជាតិ
សត្វគោជាច្រើន នៅភូមិអូរខ្ជាយ កើតដុំពកពេញខ្លួនរហូតងាប់ ធ្វើឲ្យកសិករព្រួយបារម្ភជាខ្លាំង
ប្រជាកសិកររស់នៅក្នុងខេត្តបាត់ដំបង សំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធឲ្យជួយសម្រាលទុក្ខដល់ពួកគាត់ អំឡុងបច្ចុប្បន្នពួកគាត់កំពុងព្រួយបារម្ភខ្លាចស្រុតចុះសេដ្ឋកិច្ចគ្រួសារ ខណៈសត្វគោរបស់ពួកគាត់ មានកើតរោគម្យ៉ាងដែលមានឡើងពកដុំៗពេញខ្លួនរហូតឈានដល់មានងាប់ទៀតផង។
លោក ប៊ុន ចំណាន ជាប្រជាកសិកររស់នៅក្នុងភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែខេត្តបាត់ដំបង បានឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះថា ក្រៅពីលោកអ្នកភូមិអូរខ្ជាយជាច្រើនគ្រួសារបានប្រកបរបរកសិកម្មចិញ្ចឹមសត្វគោ ក្នុងនោះគ្រួសាររបស់លោកក៏មានចិញ្ចឹមសត្វគោចំនួន០៩ក្បាលផងដែរ ស្រាប់តែថ្មីៗនេះសត្វគោរបស់លោកបានចេញរោគសញ្ញាពកដុំៗនៅលើដងខ្លួន ហើយក៏បានងាប់អស់០១ក្បាល និងផ្សេងទៀតកំពុងតែមានសភាពឡើងដុំពកកាន់តែខ្លាំងឡើងផងដែរ។ លោកបានបន្តថា ជំងឺមួយនេះលោកមិនបានដឹងថា ជាជំងឺអ្វីនោះទេ ព្រោះវាទើបតែផ្ទុះកើតឡើងមួយអាទិត្យមកនេះ នឹងជាឆ្នាំដំបូងដែលផ្តើមឡើងលើសត្វគោរបស់លោកមួយក្បាល ដែលវាបង្ហាញរោគសញ្ញាហើមចេញពីតាមជើងក្រោយមកក៏ចាប់ផ្ដើមចេញជាពកដុំៗនៅតាមស្បែក ហើយថ្ងៃបន្តបន្ទាប់ក៏បានឆ្លងរាលដាលពីមួយទៅមួយទាំងអស់តែម្តង ដែលធ្វើឲ្យលោកក៏ដូចជាអ្នកភូមិទូទៅ ដែលមានសត្វគោមានការព្រួយបារម្ភខ្លាំងរហូតនាំគ្នាហៅពេទ្យសត្វមកចាក់ថ្នាំហើយនៅតែមិនសះស្បើយ រហូតបណ្តាលឲ្យកូនគោរបស់គាត់ងាប់អស់មួយក្បាល។



ពាក់ព័ន្ធនិងក្ដីបារម្ភក្នុងករណីខាងលើនេះ រូបលោកក៏ដូចជាអ្នកចិញ្ចឹមសត្វគោដូចលោក បានសំណូមពរទៅដល់ខាងមន្ត្រីនៃមន្ទីរពាក់ព័ន្ធទាំងអស់ ឲ្យជួយចុះពិនិត្យនិងផ្តល់ការចាក់ថ្នាំវ៉ាក់សាំងបង្ការជូនពួកគាត់ផង ដោយជំងឺមួយនេះដែលទើបកើតមាននៅលើសត្វគោរបស់ពួកគាត់នៅក្នុងឆ្នាំនេះតែប៉ុណ្ណោះ។ ឆ្លើយតបនិងសំណូមពរប្រជាកសិករខាងលើ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ជំងឺដែលកំពុងកើតឡើងទៅលើសត្វគោរបស់ប្រជាពលរដ្ឋនោះ ជាប្រភេទជំងឺដុំពកលើស្បែកដែលជំងឺប្រភេទនេះដំបូងគេ បានកើតឡើងនៅស្រុកភ្នំព្រឹក ហើយរយៈពេលកន្លងមកខាងមន្ទីររបស់លោកបានចុះចាក់ថ្នាំព្យាបាលជាបន្តបន្ទាប់ នៅតាមបណ្តាស្រុកមួយចំនួនដូចជាស្រុកភ្នំព្រឹក, ស្រុករតនមណ្ឌល, ស្រុកមោងឫស្សីនិងគាស់ក្រឡ។

ដោយលោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ជំងឺនេះវាមិនពិបាកព្យាបាលនោះទេ គឺគ្រាន់តែម្ចាស់លាងសម្អាតគោដាក់នៅដោយឡែក ហើយឧស្សាហ៍លាងទឹកសាប៊ូឬទឹកអូសាវ៉ែលហើយទិញថ្នាំលាបទៅវានឹងព្យាបាលជាហើយ បើសិនវាឡើងកន្ទ្រឹសខ្លាំងទាល់តែចាក់ថ្នាំទើបជាសះស្បើយហើយ លោកនិងប្រាប់ឲ្យមន្ត្រីជំនាញចុះទៅពិនិត្យព្យាបាលសត្វគោជូនពួកគាត់ឲ្យជាសះស្បើយឡើងវិញ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



