ព័ត៌មានជាតិ
អគ្គកុងស៊ុលកម្ពុជា ចុះសម្របសម្រួលក្រុមកម្មករអាជីវករនៅផ្សារ៉ងគ្លឿ និងពលករខ្មែរ ដែលប្រមូលផ្តុំគ្នាទាមទារត្រឡប់មកស្រុកវិញ
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំនៅ ខេត្តស្រះកែវ បានចុះទៅសម្រួលដល់ក្រុមកម្មករ និងអាជីវករនៅផ្សារ៉ងគ្លឿ ដែលបានមកប្រមូលផ្តុំគ្នាទាមទារត្រឡប់មកស្រុកខ្មែរវិញ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាល្ងាចថ្ងៃទី១៤ ខែសីហា នេះ។

បើតាមលោក កុយ គួង អ្នកតវ៉ាទាំងអស់នោះ ក៏មានពលករខ្មែរមួយចំនួនទៀត ដែលធ្វើដំណើរមកពីបាងកក និងបណ្តារខេត្តផ្សេងៗផងដែរ ត្រូវបានក្រុមមេខ្យល់ដឹកមកទម្លាក់ចោលនៅមុខស្ថានអគ្គកុងស៊ុលតាំងពីរំលងអាធ្រាតយប់មិញ ម្ល៉េះ សរុបជិត៦០០ នាក់។

ចំពោះករណីនេះ លោកអគ្គកុងស៊ុលកម្ពុជាបានជួប និងធ្វើការសម្របសម្រួលជាមួយអាជ្ញាធរខេត្ត និងសមត្ថកិច្ចថៃបានការឯកភាព ជួលរថយន្តដឹកពួកគាត់ខាងលើ មានចំនួន៥៨៨ នាក់ (ស្រី១៥០ នាក់) និងអ្នកមកពីបណ្តាខេត្តនានាចំនួន ២៦ នាក់ (ស្រី១៥ នាក់) ទៀត សរុប ៦១៤ នាក់ នាំពួកគាត់ចេញតាមច្រកអូបីជាន់ក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ជូនសមត្ថកិច្ចខ្មែរ យកពួកគាត់ទៅត្រួតពិនិត្យ និងធ្វើចត្តាឡីស័កបន្ត៕
ដោយ ៖ កោះកែវ






-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


