Connect with us

ព័ត៌មានជាតិ

ចាប់​សាច់​ និង​គ្រឿងក្នុង​ជ្រូក​​១​.៥តោន​ លើ​ដងផ្លូវ​លំ​​ជិត​បន្ទាត់​ព្រំដែន ក្នុងស្រុក​ម៉ា​ឡៃ

បានផុស

នៅ

ខេត្តបន្ទាយ​មាន​ជ័យ៖ សាច់ និង​ គ្រឿងក្នុង​ជ្រូក​ចំនួន ១,៥០០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ បានសហ​ការណ៍​ជាមួយ​កម្លាំងយោធា​សឹក​រង ស្រុក​ម៉ា​ឡៃ ចាប់​បាន​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ២០២១ លើ​ដងផ្លូវ​លំ​មួយ​ជិត​បន្ទាត់​ព្រំដែន ក្នុងភូមិ​សន្តិភាព​ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជំនាញបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា រថយន្តដែលលួចដឹសាច់ និង​គ្រឿងក្នុង​ជ្រូក​តាមរថយន្ត​ម៉ាក​កូរ៉េ​១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង ៣A.២៥៦១ ក្នុង​នោះ​មាន​៣០​កេះ​ស្នោ ដែល​ក្នុង​១​កេះ​មាន​ទម្ងន់​៥០​គីឡូក្រាម សរុប​១,៥០០​គីឡូក្រាម។ ក្រោយ​ឃាត់​បាន ​ពុំ​មាន​ជន​ណា​ម្នាក់ចេញ​មុខ​ទទួលខុសត្រូវ​ថា ជា​ម្ចាស់​ទំនិញនោះឡើយ គ្រាន់តែដឹងថាម្ចាស់រថយន្ត​ដឹក​សាច់ និង​គ្រឿងក្នុង​ខាងលើ​ឆ្លើយ​សា​រថា ខ្លួនស៊ីឈ្នួល​ដឹក​ឱ្យគេ មិនស្គាល់​ម្ចាស់​ទំនិញឡើយ ហើយសាច់​ទាំងនេះ​គ្រោង​ដឹក​ទៅ​កាន់​ខេត្តបាត់ដំបង។

លោក ​ហ៊ុយ ទូច ប្រធាន​កា​រិ​យា​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ ប្រាប់​អ្នកយកព័ត៌មានឱ្យដឹងថា ខាងលោក​បាន​សហ​ការណ៍​ជាមួយ​កម្លាំងយោធា​សឹក​រង​ស្រុក​ម៉ា​ឡៃ​ ចាប់​បានរថយន្ត១គ្រឿងលួចដឹកសាច់ និង​គ្រឿងក្នុង​ជ្រូក​ខាងលើ​ពិតមែន។ លោកបានបន្តទៀតថា ករណី​ចាប់​សាច់ និង​គ្រឿងក្នុង​ជ្រូក​នេះ គឺ​ឃាត់​មនុស្ស​២​នាក់​ ម្នាក់​ជា​អ្នកបើករថយន្ត និង​ម្នាក់​ជា​អ្នក​រួម​ដំណើរ​ ហើយ​យោង​តាម​ការ​សាកសួរ​អ្នកបើករថយន្ត​ដឹក​សាច់ និង​គ្រឿងក្នុង​ខាងលើ​ ហាក់​និយាយ​ដោះសា​រថា ខ្លួន​មិន​ស្គាល់​ម្ចាស់​ទំនិញនោះទេ។ មនុស្ស​ទាំង​២​នាក់កំពុង​នាំ​យក​ទៅ​សាកសួរ​បន្ត​នៅ​ការិយាល័យ។

លោក​បញ្ជាក់​ថា សាច់​ទាំងនេះ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​ឡើយ ហើយ​ការ​វេច​ខ្ចប់​នេះ​ទៀត​សោត​ក៏​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ឬ​បទដ្ឋាន​បច្ចេកទេស​នោះ​ដែរ។ បើ​ការ​ដឹក​ជញ្ជូន​មាន​លក្ខណៈ​ស្តង់ដារ ឬ​តាម​បទដ្ឋាន​បច្ចេកទេស​តែ​អត់​ច្បាប់​ ខាង​លោក​គ្រាន់តែ​ធ្វើកា​ផាកពិន័យ​តែ​ប៉ុណ្ណោះ។ តែសាច់ និង​គ្រឿងក្នុង​ជ្រូក​ទាំងនេះ​បាន​រាយការណ៍​ជូន​​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​សុំ​គោលការណ៍​ដុត​កម្ទេច​ចោល​រួច​ហើយ​ៗ គ្រោង និង​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃទី១៥ ខែសីហានេះ និង​យក​សំណាក​វិភាគ​សាច់​ទាំងនេះ​ទៅ​ធ្វើតេស្ត​រក​មេរោគ​ផង​ដែរ។ សាច់សត្វ​ទាំងអស់នេះ អាច​នាំ​ចូល​ពី​ថៃ​តាម​ច្រករបៀង​ក្នុងស្រុក​កើតហេតុខាងលើក៏ថាបាន នេះជាការសង្ស័យរបស់មត្ថកិច្ចចំរុះតែប៉ុណ្ណោះ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤៥ នាទីutes មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ១ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម២ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៣ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១០ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម