ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភា អំពាវនាវឲ្យអាមេរិក បើកការវាយប្រហារអាកាស លើក្រុមតាលីបង់
មេដឹកនាំសំឡេងភាគតិចក្នុងព្រឹទ្ធសភា លោក Mitch McConnell បាននិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក គួរតែចាប់ផ្តើមបើកការវាយប្រហារតាមអាកាស ប្រឆាំងពួកតាលីបង់និងផ្តល់ការគាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាន ដើម្បីបញ្ឈប់ក្រុមបះបោរ ពីការដណ្តើមយករដ្ឋធានី កាប៊ុល ចំពេលអាមេរិកដកទ័ព។

លោក McConnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនទាន់យឺតពេលទេ ក្នុងការរារាំងក្រុមតាលីបង់ ពីការវាយលុកទីក្រុងកាប៊ុល។ រដ្ឋបាល គួរតែចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីវាយសន្ធាប់ក្រុមតាលីបង់ ដោយការវាយប្រហារតាមអាកាស ផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់កងកម្លាំងការពារជាតិនិងសន្តិសុខអាហ្វហ្គានីស្ថាន (ANDSF) ដែលកំពុងការពាររដ្ឋធានី និងទប់ស្កាត់ការដួលរលំទីក្រុងដែលជិតមកដល់។
ស្របពេលជាមួយគ្នានោះ សមាជិកព្រឹទ្ធសភារដ្ឋ Kentucky រូបនេះបានព្រមានថា “ប្រសិនបើមិនធ្វើដូច្នេះ ការគំរាមកំហែងសន្តិសុខដល់សហរដ្ឋអាមេរិក នឹងកើនឡើងហើយការចំណាយលើផ្នែកមនុស្សធម៌ចំពោះជនជាតិអាហ្វហ្គានីស្ថានស្លូតត្រង់ នឹងក្លាយជាមហន្តរាយ”។

លោក McConnell ក៏បានលើកឡើងផងដែរថា លោកបាននិយាយជាមួយឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំនៅសហរដ្ឋអាមេរិក ដោយលើកឡើងថា ពួកគេមានការសន្ទនាបន្ទាន់មួយ ទាក់ទងនឹងស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺននៅអាហ្វហ្គានីស្ថាន និងវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើង។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកសាធារណរដ្ឋ បានរិះគន់យ៉ាងចាស់ដៃ ចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតី Biden ក្នុងការដកកងទ័ពអាមេរិក ស្របពេលស្ថានភាពនៅអាហ្វហ្គានីស្ថានកាន់តែយ៉ាប់យ៉ឺន ហើយថ្មីៗនេះ ក្រុមតាលីបង់ដណ្តើមបានទឹកដីកាន់តែច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ លោក Biden បានការពារការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពកាលពីខែមុន។
លោកថ្លែងថា “តាលីបង់មិនមែនជាកងទ័ពវៀតណាមខាងជើងទេ។ ពួកគេមិនអាចប្រៀបធៀបសមត្ថភាព ពីចម្ងាយបានឡើយ”៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ធ្លាយព័ត៌មានសម្ងាត់ថា ចិន ត្រៀមទទួលស្គាល់ តាលីបង់ ជាអ្នកគ្រប់គ្រងស្របច្បាប់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


