ព័ត៌មានអន្ដរជាតិ
ក្រោយបោះឆ្នោត ជនស៊ីវិលយ៉ាងហោចណាស់ ១៧នាក់ស្លាប់ និងរបួស ១៤នាក់នៅមីយ៉ាន់ម៉ា
ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាក្នុងរដ្ឋរ៉ាឃីន(Rakhine) សម្លាប់មនុស្សយ៉ាងហោចណាស់ ១៧ នាក់ និងរបួស១៤នាក់ ជាការសម្លាប់ដ៏ព្រៃផ្សៃចុងក្រោយបំផុតក្នុងសង្គ្រាមស៊ីវិលរយៈពេលប៉ុន្មានសប្តាហ៍នេះ បន្ទាប់ពីជ័យជម្នះនៃការបោះឆ្នោតរបស់គណបក្សកាន់អំណាចគាំទ្រដោយយោធា ត្រូវបានអ្នកសង្កេតការណ៍អន្តរជាតិច្រានចោល និងចោទថា «ជាការក្លែងបន្លំ»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

Al Jazeera ចុះផ្សាយថ្ងៃ២៤ខែកុម្ភៈ ឆ្នាំ២០២៦ ឱ្យដឹងថា ស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកដែលបានសម្លាប់ តាមរយៈការវាយប្រហារតាមអាកាស ជាពិសេសបានវាយប្រហារភូមិ Yoengu ក្នុងឃុំ Ponnagyun កាលពីថ្ងៃអង្គារក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសំឡេងប្រជាធិបតេយ្យភូមា (DVB)។
ភូមិនេះស្ថិតនៅចម្ងាយប្រហែល ៣៣ គីឡូម៉ែត្រ ពីភាគឦសាននៃទីក្រុង Sittwe រដ្ឋធានីរដ្ឋ Rakhine។ វាត្រូវបានកាន់កាប់ដោយកងទ័ព Arakan (AA) ជាក្រុមប្រដាប់អាវុធជនជាតិភាគតិចក្នុងរដ្ឋ Rakhine វាយប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា នៅក្នុងខែមីនា ឆ្នាំ ២០២៤។
សេចក្តីថ្លែងការណ៍របស់ AA បានឱ្យដឹងថា៖ «ជនស៊ីវិលស្លូតត្រង់ចំនួន១៧នាក់ រួមទាំងកុមារបីនាក់ ត្រូវបានសម្លាប់និងមានមនុស្ស ១៥ នាក់រងរបួស នៅក្នុងការវាយប្រហារនេះ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ ធ្លាក់ក្នុងភាពចលាចលនយោបាយចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ ជាមួយនឹងការបង្ក្រាបការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ខ្លាំងក្លា នាំឱ្យមានការបះបោរទូទាំងប្រទេស។
យោងតាមអង្គការសហប្រជាជាតិ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងប្រហែល ៣.៦ លាននាក់ត្រូវផ្លាស់ទីលំនៅ។ សង្គ្រាមនេះបង្កឱ្យមានការតស៊ូប្រដាប់អាវុធពីសកម្មជនប្រជាធិបតេយ្យ និងក្រុមជនជាតិភាគតិច ដែលតាំងនៅជាយូរមកហើយ ក្នុងតំបន់ជាយក្រុងនៃប្រទេស៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


