ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលវាយប្រហារនៅហ្គាហ្សាសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១៣នាក់
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យនៅតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១៣នាក់ រួមទាំងក្មេងប្រុសពីរនាក់ ស្ត្រីមានផ្ទៃពោះម្នាក់ និងមន្ត្រីប៉ូលិស ៩នាក់។
ការវាយប្រហារមួយកាលពីថ្ងៃអាទិត្យបានកំណត់គោលដៅលើកន្លែងស្នាក់នៅមួយក្នុងជំរំជនភៀសខ្លួនក្នុងទីក្រុង Nuseirat កណ្តាលតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស ៤នាក់ រួមទាំងប្តីប្រពន្ធមួយគូ និងកូនប្រុសអាយុ១០ឆ្នាំម្នាក់ផងដែរ។ នេះបើយោងតាមមន្ទីរពេទ្យ Al-Aqsa ក្បែរនោះ ដែលស្រង់ផ្សាយដោយ Al Jazeera ផ្សាយថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៦។

លោក Mahmoud al-Muhtaseb អ្នកនៅក្បែរតំបន់វាយប្រហារ បានលើកឡើងថា៖«ការវាយប្រហារដោយមីស៊ីលកើតឡើងពេលដែលយើងកំពុងដេកលក់។ ការវាយប្រហារនោះខ្លាំងណាស់ និងមិនមានការព្រមានជាមុនទេ»។
ក្រសួងមហាផ្ទៃនៅតំបន់ហ្គាហ្សា បានឱ្យដឹងថា ការទម្លាក់គ្រាប់បែកនេះបានសម្លាប់មន្ត្រីប៉ូលិសចំនួន៩នាក់ រួមទាំងវរសេនីយ៍ឯក និងមន្ត្រីប៉ូលិសជាន់ខ្ពស់នៅកណ្តាលហ្គាហ្សា។
មន្ទីរពេទ្យ Al-Aqsa ផ្នែកទទួលសាកសព បានបញ្ជាក់ថា មានចំនួនអ្នកស្លាប់១៣នាក់ និងមាន ១៤នាក់ផ្សេងទៀតរងរបួស។
ក្រសួងលើកឡើងថា៖ «យើងថ្កោលទោសឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងដែលប្រព្រឹត្តដោយអ៊ីស្រាអែលនៅរសៀលនេះ នៅពេលដែលពួកគេបានទម្លាក់គ្រាប់បែកលើរថយន្តប៉ូលិសមួយគ្រឿង[…] មន្ត្រី និងបុគ្គលិកកំពុងបំពេញកាតព្វកិច្ចរបស់ពួកគេរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ អំឡុងពេលខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន(Ramadan)»។
យ៉ាងណាមិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលអំពីការវាយប្រហារនេះទេ។
ការស្លាប់នៅថ្ងៃអាទិត្យគឺជាករណីចុងក្រោយបំផុតក្នុងចំណោមប្រជាជនប៉ាឡេស្ទីន នៅតំបន់ឆ្នេរសមុទ្រចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាសព្យាយាមបញ្ឈប់សង្គ្រាមប្រល័យពូជសាសន៍ជាងពីរឆ្នាំរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


