Connect with us

ព័ត៌មានអន្ដរជាតិ

របាយការណ៍ស៊ើបអង្កេត​៖​​ មីស៊ីល​អាមេរិកប្រើ​វាយ​ប្រហារ​ចំសាលា​កុមារ​ សម្លាប់​មនុស្ស​១៧០នាក់នៅអ៊ីរ៉ង់​

បានផុស

នៅ

អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International)​ លើក​ឡើង​នៅ​ក្នុង​ការស៊ើប​អង្កេត​ថ្មី​មួយថាសហរដ្ឋអាមេរិក​ទទួលខុសត្រូវ​ ចំ​ពោះការវាយ​ប្រហារ​លើ​សាលាបឋមសិក្សា​អ៊ីរ៉ង់​សម្លាប់មនុស្សយ៉ាងហោចណាស់ ​១៧០នាក់ ដែល​ភាគច្រើនជាកុមារ​។

យោង​តាម​ Al Jazeera ផ្សាយ​ថ្ងៃ​ទី​១៦ខែមីនា អង្គការ​សិទ្ធិ​មនុស្ស​កាល​ពីថ្ងៃចន្ទ​និយាយ​ថាមីស៊ីល​ Tomahawk ដែល​ផលិត​ដោយសហរដ្ឋអាមេរិក​ទំនងជាត្រូវបានប្រើប្រាស់​ក្នុង​ការវាយ​ប្រហារ​លើសាលានៅភាគខាងត្បូងទីក្រុង​ Minab នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ។

កុមារ​ដែល​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អ៊ីរ៉ង់​។ រូបភាព៖ EPA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការនេះ​ បាន​​​និយាយថា៖ «មីស៊ីល Tomahawk បានប្រើប្រាស់ទាំងស្រុង​ដោយ​កងកម្លាំងអាមេរិក​នៅ​ក្នុងជម្លោះ ហើយ​​ជា​មីស៊ីលដែលមានអ្នក​​ដឹកនាំ​ដោយភាពជាក់លាក់»។

ដោយរូបភាពផ្កាយរណប វីដេអូ និង​ការសម្ភាសន៍ជាមួយអ្នកជំនាញ ​អង្គការលើកលែង​ទោស​និយាយថា៖ « ការស៊ើបអង្កេតបង្ហាញ​ថា ​សាលា​រៀននេះត្រូវបានវាយប្រហារដោយផ្ទាល់ រួមទាំង​រចនា​សម្ព័ន្ធ​រាប់​សិបផ្សេងទៀត​ក្នុង​បរិវេណ​កងឆ្មាំបដិវត្តន៍​អ៊ីស្លាម (IRGC) ដែល​នៅជាប់​គ្នា»។

អង្គការបន្ត​ថា៖ «ទាំង​នេះបង្ហាញ​ពីការបរាជ័យរបស់កងកម្លាំងអាមេ​រិក​ក្នុងការចាត់វិធាន​ការបង្ការដែលអាចធ្វើទៅ​បាន ដើម្បីជៀសវាង​គ្រោះថ្នាក់​ដល់ជនស៊ីវិល​ក្នុងការអនុវត្តការវាយប្រហារ ​វា​ជាការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរលើ​ច្បាប់មនុស្សធម៌អន្តរជាតិ»។

មិន​តែ​ប៉ុណ្ណោះ ក្រុមអ្នកតស៊ូមតិសិទ្ធិ​មនុស្សចង្អុល​បង្ហាញ​ថា​ការវាយ​ប្រហារនៅ​ទី​ក្រុង​ Minab ជាភស្តុតាង​នៃឧក្រិដ្ឋកម្មសង្គ្រាម​ដែល​អាច​កើត​ឡើង​ដោយអ៊ីស្រាអែល និងអាមេរិកក្នុងសង្គ្រាមលើអ៊ីរ៉ង់។ ពួក​គេ​រំលោភ​លើច្បាប់អន្តរជាតិ។

ខណៈទីក្រុងវ៉ាស៊ីនតោនថាខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ រដ្ឋ​បាល​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​អំពាវនាវកាន់តែខ្លាំងឡើង​ដើម្បី​ធ្វើការស៊ើបអង្កេត​យ៉ាងហ្មត់ចត់ និង​ធានាលើ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វីដែលបានកើតឡើង​។​

ចំណែក​អ្នកជំនាញអង្គការសហប្រជាជាតិថា​ការវាយប្រហារនៅសាលារៀនជា​ការវាយប្រហារយ៉ាង​ធ្ងន់ធ្ងរលើកុមារ ខណៈសមាជិកសភា​ប្រជាធិប​តេយ្យ​អាមេរិកជំរុញឱ្យរដ្ឋបាលលោក ត្រាំ ផ្តល់ចម្លើយច្បាស់លាស់ដល់​សាធារណជនពីមូលហេតុ​ដែលសោកនាដកម្មនេះបាន​កើតឡើង​៕ ​

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម