ព័ត៌មានអន្ដរជាតិ
ថៃ ប្រាប់ប្រជាជនកុំយល់ច្រឡំឱសថចិនប្រើសម្រាប់ព្យាបាលកូវីដ តែអាចលេបជួយបន្ថយរោគសញ្ញា
លោកស្រី Supattra Boonserm អគ្គលេខាធិការរងនៃរដ្ឋបាលចំណីអាហារនិងឱសថថៃ បាននិយាយថា ប្រទេសចិនបានអនុម័តថ្នាំ Lianhua Qingwen Capsule ប្រើដើម្បីតែបន្ថយរោគសញ្ញាទូទៅ ដែល ស្រដៀងកូវីដប៉ុណ្ណោះ ។

Lianhua Qingwen Capsule គឺជាការប្រើប្រាស់បន្ថែមសម្រាប់អ្នកជំងឺដែលឆ្លងវីរុសកូវីដ ១៩ នេះបើយោង តាមរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ។ សូមបញ្ជាក់ថា ផលិតផលនេះត្រូវបានអនុម័តដោយ FDA ហើយ Lianhua Qingwen មានលក្ខណៈសម្បត្តិដែលបានអនុញ្ញាត យោងទៅតាមចំណេះដឹងវេជ្ជសាស្ត្រ ចិនគឺព្យាបាល៖
១ ជួយកម្ចាត់ជាតិពុល បំបាត់ការផ្ដាសាយ រួមទាំងគ្រុនក្ដៅ ឈឺខ្លួន តឹងច្រមុះ ក្អក ហៀរសំបោរឈឺបំពង់ក។
២ វាត្រូវបានគេប្រើដើម្បីបន្ថយរោគសញ្ញាពីជំងឺផ្ដាសាយ រួមមាន គ្រុនក្ដៅ ឈឺខ្លួន ក្អក ឈឺបំពង់ក ឈឺក្បាលនិងបំបាត់អាការអណ្ដាតឡើងលឿង។
សម្រាប់អ្នកមានអាការស្រដៀងកូវីដ គឺអាចបន្ថយរោគសញ្ញាបានល្អប្រសើរច្រើន ប៉ុន្តែចំពោះអ្នកធ្ងន់ៗ កុំប្រើថ្នាំនេះព្យាបាលដោយឯកឯងឲ្យសោះ។ គួររាយការណ៍ប្រាប់ក្រុមគ្រូពេទ្យពីរោគសញ្ញារបស់ខ្លួនវិញ ដើម្បីងាយស្រួលព្យាបាលទាន់ពេលវេលា។
ថៃក៏បានបញ្ជាក់ថា ឱសថនេះគឺជាផលិតផលរុក្ខជាតិ ដែលអាចរកបានតែនៅតាមឱសថស្ថាននិងកន្លែងវេជ្ជសាស្ត្រប៉ុណ្ណោះ។ ការទិញតាមតាមអ៊ិនធរណេតដោយប្រថុយនិងការក្លែងបន្លំ អាចមានគ្រោះថ្នាក់ដល់ជីវិត សម្រាប់អ្នកប្រើទូទៅ។ ច្បាប់នៅប្រទេសថៃមិនអនុញ្ញាតឲ្យលក់ផលិតផលរុក្ខជាតិតាមអ៊ីនធឺណិត និងហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលដោយគ្មានការអនុញ្ញាត។ ហានិភ័យនៃការប៉ះពាល់ជាមួយផលិតផលរុក្ខជាតិក្លែងក្លាយ និងមិនមានទំនុកចិត្តអាចបណ្ដាលឲ្យស្លាប់។


តើធ្វើដូចម្ដេចដើម្បីមើល Lianhua Qingwen Capsule ក្លែងក្លាយឬពិត?
-ត្រូវត្រួតពិនិត្យមើលឡូហ្គោរបស់ក្រុមហ៊ុនឱសថមួយនេះឲ្យច្បាស់ការសិនសឹមទិញ ។
-ឈ្មោះឱសថត្រូវមានក្នុងបញ្ជិកាត្រឹមត្រូវ។
– ត្រូវការលេខចុះបញ្ជីឱសថ តម្រូវឲ្យមានស្លាកសញ្ញាសំគាល់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកប្រើប្រាស់ឱសថចិនមួយនេះ គប្បីយល់ដឹងនិងត្រណមចំពោះសកម្មភាពមួយចំនួន
ចុចអាន៖សង្កេតមើលខ្លួន! រោគសញ្ញាកូវីដថ្មីមួយទៀត ទើបលេចចេញនៅ ថៃ បើប្រហែសអាចស្លាប់បាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


