ព័ត៌មានជាតិ
បញ្ជូនស្ត្រីជនជាតិកូរ៉េចេញសែកស្អុយឡើងតុលាការ
នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ខែសីហា ឆ្ឆ្នាំ២០២១ បានបញ្ជូនស្ត្រីជនជាតិកូរ៉េម្នាក់ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីចេញសែកស្អុយជាង ៦ ម៉ឺនដុល្លារឱ្យដើមបណ្ដឹង។

ស្ត្រីជនជាតិកូរ៉េរូបនេះមានឈ្មោះ CHAE HWA JUNG ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន H & K Partners Co,Ltd ជាប់ចោទពីបទ «មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។ ដើមបណ្ដឹងឈ្មោះ លោក KIM GIL DONG ជាជនជាតិកូរ៉េ។
ចំពោះដើមហេតុដំបូងគឺ ក្រុមហ៊ុន H & K Partners Co,Ltd បានបញ្ជាទិញទំនិញជាវត្ថុធាតុដើមសម្រាប់ផលិត ទ្វារ បង្អួច កញ្ចក់ នៅក្នុងក្រុមហ៊ុនរបស់ជនរងគ្រោះ ឈ្មោះ KIM GIL DONG ក្នុងតម្លៃទឹកប្រាក់ចំនួនជាង១សែនដុល្លារ (១០១ ៤០៨)។

ប៉ុន្តែខាងភាគីជនសង្ស័យជាប្តីប្រពន្ធ មិនបានបង់ប្រាក់គ្រប់ចំនួនទេ ដោយបានបង់ប្រាក់ត្រឹមតែ៣៦.០០០ដុល្លារតែប៉ុណ្ណោះ ដោយនៅខ្វះប្រាក់ជាង៦ម៉ឺនដុល្លារទៀត ហើយជនសង្ស័យទាំង២នាក់ បានសន្យាថានឹងសងប្រាក់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយបានចេញមូលប្បទានបត្រ ចំនួនជាង៦ម៉ឺនដុល្លារដើម្បីធានាសងចំពោះបំណុលនេះ។
ប៉ុន្តែមកដល់ថ្ងៃកំណត់ ដែលត្រូវបើកមូលប្បទានប័ត្រ នេះ គឺមិនមានទឹកប្រាក់នោះទេ ដោយមានការអះអាងពីខាងធនាគារថា «មូលប្បទានប័ត្រនេះគ្មានទឹកប្រាក់ឡើយ» ហើយជនសង្ស័យទាំង២នាក់ នៅតែសន្យាថ្ងៃនេះថ្ងៃនោះ រហូតដល់ពេលបច្ចុប្បន្ននេះក៏នៅតែមិនព្រមសងប្រាក់ឡើយ។
ក្នុងរឿងក្ដីនេះ ជនរងគ្រោះបានសំណូមពរឱ្យតុលាការចាត់ការតាមផ្លូវច្បាប់ ទៅលើជនសង្ស័យទាំង២នាក់នឹងទាមទារឱ្យជនសង្ស័យសងប្រាក់ចំនួនជាង៦ម៉ឺនដុល្លារមកវិញ ព្រមទាំងទាមទារថ្លៃពិន័យចំពោះការព្រមព្រៀងនៃការសងប្រាក់ពីការខកខានមិនបានបង់តាមកាលកំណត់ គិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ចំនួន១០០ដុល្លារ ក្នុងមួយថ្ងៃតាមលិខិតសន្យារបស់ខ្លួន និងសងសំណងជំងឺចិត្ត និងសេវាផ្លូវច្បាប់ចំនួន១ម៉ឺនដុល្លារទៀត។
ឥឡូវនេះតំណាងអយ្យការអមសាលាដំបូងកំពុងសាកសួរជនសង្ស័យនៅឡើយ៕ មករា

-
សន្តិសុខសង្គម៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់