កីឡា
ជើងខ្លាំងចិន Zhang ប្រកាសចង់ជួបស្តេឃ្លេ Aoki ទទួលការឆ្លើយតបវិញឈឺចាប់
កីឡាករប្រដាល់គុនចម្រុះរបស់ចិន Zhang Lipeng ទើបតែលេចមុខប្រកួតនៅលើសង្វៀនអន្តរជាតិ ONE លើកទី១កាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅនេះដោយទទួលបានជ័យជម្នះដោយពិន្ទុលើអតីតជើងឯកពិភពលោករបស់ហ្វីលីពីន Eduard Folayang។
ក្រោយទទួលបានជ័យជម្នះនេះ Zhang Lipeng ពិតជាថ្លើមធំមែនបានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមដោយចង់ជួបកំពូលអ្នកប្រដាល់ជប៉ុនដែលល្បីខាងជំនាញឃ្លេ Shinya Aoki និងម្ចាស់ខ្សែក្រវាត់ពិភពលោកប្រុសស្អាត Christian Lee។

អ្នកលេងគុនចម្រុះចិន Zhang បានសរសេរថា ៖«និយាយត្រង់ សម្រាប់ដៃគូបន្ទាប់ ខ្ញុំចង់ប្រកួតជាមួយ Shinya Aoki។ ខ្ញុំពិតជាចង់ជួបគាត់ណាស់ ពីព្រោះខ្ញុំចូលចិត្តក្បាច់វ៉ៃរបស់គាត់ណាស់។ មែនទែនទៅ ខ្ញុំជាអ្នកគាំទ្ររបស់គាត់ម្នាក់។ Shinya Aoki ខ្ញុំចង់ប្រកួតជាមួយលោកនៅ ONE។ តើលោកទទួលទេ”?
មិនយូរប៉ុន្មានកំពូលអ្នកជំនាញឃ្លេរបស់ជប៉ុនបានឆ្លើយតបវិញភ្លាម និងអាចជាសារព្រមានដល់កីឡាករចិនម្នាក់នេះឲ្យចេះគិតពិចារណាមុនពេលប្រកាសក្តែងៗ ហើយក៏មិនទទួលយកការប្រកាសចង់ជួបរបស់កីឡាករចិនម្នាក់នេះភ្លាមៗដែរ។

បង្ហោះវីដេអូខ្លីតាមរយៈបណ្តាញទំនាក់ទំនងសង្គម Aoki បាននិយាយថា ៖«សួស្តី Zhang Lipeng។ អរគុណណាស់ដែលបាននិយាយថា ចូលចិត្តខ្ញុំ និងថាជាអ្នកគាំទ្រខ្ញុំម្នាក់»។
«ខ្ញុំបានឮថា លោកចង់ប្រកួតជាមួយខ្ញុំ? ទោះជាខ្ញុំកំពុងពេញចិត្តនឹងអ្វីដែលខ្ញុំមានបច្ចុប្បន្ននេះ ក៏ខ្ញុំចង់ឲ្យលោកពិចារណាឲ្យបានច្បាស់។ មានកីឡាករជាច្រើននៅ ONE។ កីឡាករល្អៗ និងលេចធ្លោជាច្រើន។ ពួកគេមិននិយាយពាក្យសំដីដូចជាថា ចូលចិត្តខ្ញុំទេ។ អ្នកប្រដាល់ស្មោះត្រង់ច្រើនណាស់។ លោកគួរមើលពួកគេជាគំរូផង។ អ្នកគួរប្រកួត និងកោតសរសើរពួកគេ។ ខ្ញុំសូមអរគុណ»។
បើគិតពីបទពិសោធប្រកួតនៅលើសង្វៀន ONE ពិតជាខុសគ្នាឆ្ងាយណាស់។ Aoki បានប្រកួត១៥ដងហើយពោលគឺតាំងពីឆ្នាំ២០១២ ក្នុងនោះចាញ់តែ៣ដងប៉ុណ្ណោះ ខណៈ Zhang ទើបឡើងប្រកួតបាន១ដងប៉ុណ្ណោះ។ ជាពិសេសទៀតនោះ Aoki ធ្លាប់គ្រងខ្សែក្រវាត់ពិភពលោកដែលបច្ចុប្បន្នគ្រប់គ្រងដោយកីឡាករវ័យក្មេង Christian Lee៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន