Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច ៖ រដ្ឋាភិបាលក្រៅប្រទេស របស់ក្រុមអតីតបក្សប្រឆាំង គ្មានប្រទេសណា មួយ អាចគាំទ្រ​បាន​​ទេ!

បានផុស

នៅ

នៅក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «​កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាមេរិក» នាព្រឹក​ថ្ងៃ​ទី១៩ ខែសីហានេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើង ដោយមិនចំឈ្មោះ តែគេដឹងថា ចង់​សំ​ដៅទៅលើក្រុមលោក សម រង្ស៊ី អតីតមេដឹកនាំ នៃអតីតគណបក្សប្រឆាំង ដែលកំពុងនិ​រទេស​ខ្លួន​​នៅក្រៅ​ប្រ​ទេស។ លោកបណ្ឌិត សុខ ទូច បានថ្លែងថា មានជនជាតិខ្មែរយើងមួយចំនួន ដែលនៅក្រៅប្រទេស ចង់បង្កើតរដ្ឋាភិបាលក្រៅប្រទេស ឬរដ្ឋាភិបាលអនឡាញ តែលោកថា ការបង្កើតនេះ គ្មាន​ប្រទេស​ណា​មួយ អាច​គាំទ្រ​បានឡើយ។  

តាមលោកបណ្ឌិត សុខ ទូច ការអាចមិនគាំទ្រនេះ ដោយសារផលហេតុចំនួន៣ រួមមាន៖ ទី១. ច្បាប់អន្តរ ជាតិ។ ត្រង់ចំណុចនេះ លោកពន្យល់ថា «អត់អាចរដ្ឋាភិបាលមួយ ដែលគេបោះឆ្នោតឈ្នះហើយ ទៅឲ្យបង្កើតរដ្ឋាភិបាល​និរទេសទេ អត់អាចដាច់ខាត»។ ទី២. គោលការណ៍អាស៊ាន។ ត្រង់ចំណុចនេះ​ លោកពន្យល់ដែរថា «អញ្ចឹងបើយក​ដី​ថៃ យកដីម៉ាឡេក៏ដោយ ដីណាក៏ដោយ ក៏អត់បានដែរ គឺប្រទេសហ្នឹង ជាប្រទេសអ្នកខុស អាស៊ានទៅឆាបធើ រប​ស់អាស៊ាន គឺជាការរំលោភ នូវអធិបតេយ្យ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសមួយទៀត»។

ទី៣. រដ្ឋ​ធ​ម្ម​នុញ្ញ។ ត្រង់ចំណុចនេះ លោកបណ្ឌិត សុខ ទូច បានថ្លែងថា «សូមអ្នកមើលរដ្ឋធម្មនុញ្ញ មានអ្នក​សម្ភា​សន៍ជា​ច្រើន មានអ្នកនយោបាយជាច្រើន តែងតែយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃនេះខ្ញុំយកមក នៅទំព័រទី៤ ជាអក្សរ​ខ្មែរ នៅទំព័រទី៩ អក្សរអង់គ្លេស ក្នុងមាត្រា១ និយាយថា កិច្ចព្រមព្រៀងនេះ ចូលជាធរមាន នៅពេលដែល យើង​ចាប់ផ្ដើមបញ្ជូន នៃអង្គការសហប្រជាជាតិដើម្បីដោះស្រាយ ហើយបញ្ចប់នៅពេលដែលមានរដ្ឋាភិបាលថ្មី»។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងបន្ថែមថា រដ្ឋាភិបាលមួយ មានរដ្ឋធម្មនុញ្ញ គេមិនអាចយកសន្ធិ​សញ្ញាណាមកប្រើទេ ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានរលាយបាត់ទៅហើយ នៅពេលមានរដ្ឋា ភិបាល​កើត​ឡើង។ លោកសង្កត់ធ្ងន់ថា «មិនអាចប្រទេសមួយ មានរដ្ឋធម្មនុញ្ញ២ទេ រឿងបញ្ចូល ឬមិនបញ្ចូល ជាសិទ្ធិរបស់​សភា ព្រោះយើងដឹកនាំតាមសភានិយម»។

​គួររំលឹកថា កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក សម រង្ស៊ី អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស​ បានប្រកាសអំពីគម្រោងបង្កើត ​រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដោយយកគម្រូតាមប្រទេសមីយ៉ាន់ម៉ា តែមកដល់ពេលនេះ ពុំមានប្រជាពលរដ្ឋខ្មែរ ឬបរទេសណាមួយ គាំទ្រការបង្កើត​នេះ​ឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម