ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនកំណត់ប្រាក់៨៩៩លានដុល្លារសម្រាប់វ៉ាក់សាំងដូសទី៣ដល់ពលរដ្ឋទាំងអស់
ប្រទេសហ្វីលីពីនគ្រោងចំណាយថវិកាចំនួន៨៩៩លានដុល្លារអាមេរិកដើម្បីទិញវ៉ាក់សាំងបង្ការកូវីដ-១៩សម្រាប់ការចាក់ដូសជំរុញបន្ថែមដែលថវិកានេះស្ថិតក្រោមគម្រោងចំណាយឆ្នាំ២០២២ បើទោះជាអាជ្ញាធរមិនទាន់សម្រេចបញ្ចូលតម្រូវការចាក់ដូសទី៣ក៏ដោយ។ នេះបើតតាមមន្ត្រីម្នាក់បាននិយាយ។
លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនហ្វីលីពីនបានប្រាប់សន្និសីទសារព័ត៌មានថា ៖«យើងមានកញ្ចប់ថវិកាសម្រាប់វ៉ាក់សាំងចាក់ដូសជំរុញបន្ថែមដល់ប្រជាជនហ្វីលីពីនទាំងអស់»។

គេមិនទាន់ច្បាស់ទេថាតើចំនួនវ៉ាក់សាំងប៉ុន្មានដូសដែលថវិកានេះអាចគ្រប់គ្រងបាន ប៉ុន្តែហ្វីលីពីនបានអនុម័តការប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងចំនួន៨ប្រភេទក្នុងនោះមាន វ៉ាក់សាំង Pfizer និង Moderna ដែលសហរដ្ឋអាមេរិកគ្រោងនឹងចាក់ដូសជំរុញបន្ថែមដល់ប្រជាជនរបស់ខ្លួននៅខែកញ្ញាខាងមុខ។
ប៉ុន្មានសប្តាហ៍នេះ ប្រទេសអ៉ីស្រាអែល បារាំង និងអាល្លឺម៉ង់បានសម្រេចចាក់ដូសជំរុញបន្ថែមដល់មនុស្សវ័យចំណាស់ និងមនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។
ហ្វីលីពីនដែលកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះកូវីដ-១៩ដ៏អាក្រក់មួយនៅអាស៊ីទើបតែចាក់វ៉ាក់សាំងពេញទាំងពីរដូសដល់ប្រជាជនជិត១៣លាននាក់ ឬស្មើ ១១.៧ %នៃប្រជាជនរបស់ខ្លួន១១០លាននាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


