Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅ នាំយកអំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានី ជូនកម្លាំងប្រជាការពារ ចំនួន៣៥៦នាក់

បានផុស

នៅ

អំណោយជាគ្រឿងឧបភោគ-បរិភោគ ជាមួយថវិកាមួយចំនួនផងនោះ របស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ យឹម ឆៃលីន ត្រូវបានលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ យកទៅផ្តល់ជូនឲ្យជាប្រជាការពារខណ្ឌ និងសង្កាត់ ចំនួន ៣៥៦​នាក់ ទូទាំងខណ្ឌច្បារអំពៅ ដើម្បីសម្រួលដោះស្រាយការលំបាក ខណៈដែលរាជធានីភ្នំពេញ ក៏ដូចមូលដ្ឋានខណ្ឌច្បារអំពៅ បាននឹងកំពុងប្រឈមមុខ នឹងការរីករាលដាលជំងឺកូវីដ-១៩ ។

ពិធីប្រគល់អំណោយខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅសាលាខណ្ឌច្បារអំពៅ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងប្រជាការពារ មកពីតាមបណ្តាសង្កាត់ និងខណ្ឌ។ ជាមួយគ្នានេះ តាងនាមឲ្យប្រជាការពារ លោក ចេង មុនីរ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ -បរិភោគ និងថវិកាខាងលើនេះ ជូនដល់ប្រជាការពារខណ្ឌ និងសង្កាត់ទាំង៣៥៦នាក់ ស្មើ៣៥៦កញ្ចប់។

ក្នុង១កញ្ចប់ មានថវិកាចំនួន២ម៉ឺនរៀល មី១កេសតូច ទឹកដោះគោខាប់៤កំប៉ុង ថ្នាំនិងច្រាសដុសធ្មេញ១ឈុត និងសាប៊ូលុច១ដុំ (សម្រាប់ប្រជាការពារម្នាក់ៗ)។ លោក ចេង មុនីរ៉ា ក្នុងឱកាសនោះ បានថ្លែងការកោតសរសើរយ៉ាងខ្លាំង ចំពោះកម្លាំងប្រជាការពារ ដែលបានលះបង់កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការងារទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយមិនគិតពីថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ៕ (ដោយ)៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម