ព័ត៌មានជាតិ
ពេទ្យបម្រើការងារនៅវិទ្យាស្ថានប៉ាស្ទ័រម្នាក់ វិជ្ជមានវីរុសកូវីដបម្លែងថ្មី
ពលរដ្ឋម្នាក់ ក្នុងចំណោម៤នាក់ ( គ្រួសារតែ១ ) ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញមានវិជ្ជមាននូវវីរុសបម្លែងថ្មីដែលតា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដែលមានទីលំនៅ នៅផ្ទះល្វែងមួយកន្លែង ក្បែរផ្សារស្ទឹងមានជ័យថ្មី ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកវិជ្ជមានខាងលើ ជាភេទស្រី មានវ័យ២៥ឆ្នាំ មុខរបរជាពេទ្យ បម្រើការងារនៅវិទ្យាស្ថានប៉ាស្ទ័រ ។ លោកសេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១ នៃសង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់ឲ្យដឹងថា មុនឈានដល់ការរកឃើញមានវិជ្ជមាន គឺដំបូងឡើយ អ្នកវិជ្ជមានខាងលើ មានការសង្ស័យលើខ្លួនឯង ក៏សម្រេចធ្វើសំណាកដើម្បីតេស្តរកទាំងវីរុសកូវីដ១៩ និងវីរុសបម្លែងថ្មីជាដើម។ ក្រោយតេស្តរួចលទ្ធិផលសំណាក បានចេញនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បញ្ជាក់ថាមានវិជ្ជមានវីរុសបម្លែងថ្មីដែលតា ។
បន្ទាប់ពីពិនិត្យឃើញមានវិជ្ជមានហើយនោះ នៅវេលាម៉ោង ១៥រសៀលថ្ងៃខែដដែល ក្រុមគ្រូពេទ្យបានចុះទៅទទួលអ្នកជំងឺដើម្បីយកទៅព្យាបាល។ ដោយឡែកសមាជិកក្នុងគ្រួសាររបស់អ្នកជំងឺ៣នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះធ្វើសំណាកដើម្បីតេស្តរកវីរុសបម្លែងថ្មីនោះ ប៉ុន្តែលទ្ធិផលបញ្ជាក់ថា អវិជ្ជមានទាំង៣នាក់ ។
យ៉ាងណាមិញ បច្ចុប្បន្ន ទីតាំងផ្ទះខាងលើ ត្រូវបានអាជ្ញាធរសម្រេចឃ្លុំខ្លួនបណ្ដោះអាសន្នសិន ដោយតម្រូវឲ្យអ្នកពាក់ព័ន្ធនៅខាងក្នុងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ ទន្ទឹមនឹងនោះដែរ សំណាករបស់ពួកគេដែលបានតេស្តរួចនោះ ត្រូវយកទៅពិនិត្យនៅក្នុងម៉ាស៊ីនធំម្តងទៀត ដើម្បីបញ្ជាក់បានច្បាស់១០០ភាគរយថា ពួកគេទាំង០៣ មានវិជ្ជមានវីរUសខាងលើឬក៏អត់ ហើយការយកទៅពិនិត្យនៅម៉ាស៊ីនធំនោះ ត្រូវរងចាំរយៈពេល៧២ ស្មើនឹង៣ថ្ងៃ ទើបដឹងលទ្ធិផល៕
អត្ថបទ៖ លីហេង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


