ព័ត៌មានជាតិ
សេវាផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង និងជប៉ុនរបស់ធនាគារអេស៊ីលីដា ផ្តល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរ ផ្ញើប្រាក់មកស្រុកផ្ញើភ្លាមទទួលបានភ្លាម
សេវាផ្ទេរប្រាក់ពីប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងចូលក្នុងគណនីធនាគារអេស៊ីលីដា នឹងជួយសម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនិងរស់នៅប្រទេសទាំងពីរនេះ ធ្វើការផ្ទេរប្រាក់មកសាច់ញាតិរបស់ពួកគេនៅស្រុកបានរហ័សទាន់ចិត្ត ប្រកបដោយសុវត្ថិភាពខ្ពស់ហើយអស់កម្រៃសេវាទាបទៀតផង។
បើតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា «សេវាផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន ចូលក្នុងគណនីធនាគាររបស់ អេស៊ីលីដា នៅកម្ពុជានេះ មានភាពរហ័សទាន់ចិត្តនិងអស់កម្រៃសេវាទាប។ ផ្ទេរភ្លាម ទឹកប្រាក់ចូលក្នុងគណនីរបស់អ្នកទទួលភ្លាម។»

លោកស្រីនាយិកាបានបន្ថែមថា «សម្រាប់ការផ្ទេរ លោកអ្នកអាចផ្ទេរបានដល់ទៅ ២,៥០០ដុល្លារក្នុងមួយប្រតិបត្តិការ ហើយក្នុងមួយថ្ងៃផ្ទេរបាន៤ដង សម្រាប់មួយគណនីយ ។» ចំពោះការផ្ទេរប្រាក់ពីកូរ៉េខាងត្បូង និងជប៉ុន ចូលក្នុងគណនីធនាគារ អេស៊ីលីដា គឺធ្វើតាមរយៈធនាគារជាដៃគូ នៅក្នុងប្រទេសទាំងពីរនេះ ដូចជាធនាគារ KB, GMONEY TRANS, SBI REMIT, QUEEN BEE CAPITAL និង E9Pay ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទូរសព្ទទៅកាន់លេខ ៖០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ដែលបម្រើ២៤ម៉ោងឬផ្ញើសារអ៊ីមែល ទៅកាន់ inquiry@acleda bank.com.kh ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



