Connect with us

សុខភាព

បើឈឺកដៃឬថ្លោះដៃ តើយើងត្រូវធ្វើ​យ៉ាងម៉េចដើម្បីជាសះស្បើយវិញ

បានផុស

នៅ

​ក​) មូលហេតុ​នៃ​ជំងឺ​នេះ​វា​ធ្វើ​ឲ្យ​មាន​៖

– ការឈឺចាប់​នៅ​កដៃ

– ម្រាមដៃ​ចាប់​កាន់​អ្វីៗ​មិនបាន​

– គាំង​ចលនា​សន្លាក់​

– ស្វិត​សាច់ដុំ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកអ្នក​គួរតែមាន​ការចាប់ផ្ដើម​ព្យាបាល​ដោយ​ចលនា​ឲ្យ​បាន​ឆាប់រហ័ស ក្នុង​គោលបំណង​ពត់​ចលនា​សន្លាក់​កដៃ​ដែល​គាំង បង្កើន​ចលនា​កដៃ​និង​ម្រាមដៃ ការចាប់​កាន់​វត្ថុ​ផ្សេងៗ និង​ស្ដារ​ចលនា​ការងារ​ប្រចាំថ្ងៃ​ឡើងវិញ ដែល​អាច​បម្រើ​ការងារ​បាន​ដូច​ធម្មតា​។

​ខ​) វិធី​ព្យាបាល​៖

– ព្យាបាល​ដោយ​ស្អំ​សរសៃ​ម៉ាស៊ីន Micro Thermy

– ព្យាបាល​ដោយ​ម៉ាស៊ីន Ultrasound

– ព្យាបាល​ដោយ​បន្ទន់​ជាលិកា​សាច់ដុំ​ដែលជា​ប់​ស្អិត​

– ព្យាបាល​ពត់​សន្លាក់​កដៃ​

​គ​) តើ​ត្រូវធ្វើ​ចលនា​លំ​ហាត់​ដោយ​ខ្លួនឯង​យ៉ាងដូចម្ដេចខ្លះ​?

– ការបត់​និង​លា កដៃ

– ត្រឡប់​បាតដៃ​ផ្កាប់​និង​ផ្ងារ

– ប្រអប់ដៃ​ងាក​ទៅខាង​មេដៃ និង​ទៅខាង​កូនដៃ​

– ទាញ​ពន្លាត​ដោយ​បត់​កដៃ​

– ទាញ​ពន្លាត​ដោយ​ច្រត់​កដៃ​

– ចលនា​បត់​លា​ម្រាមដៃ

​ការតាមដាន ការពិគ្រោះ ការពិនិត្យ​ព្យាបាល ការស្ដារ​ចលនា​ប្រចាំថ្ងៃ​ឡើងវិញ ជាមួយ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​ជាការ​ចាំបាច់​។ ដូចនេះ នៅពេល​លោកអ្នក​មាន​បញ្ហា​ឈឺ​នៅ​កដៃ​លោកអ្នក​គួរតែ​អញ្ជើញ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ព្យាបាល​ដោយ​ចលនា​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​ទទួល​ការព្យាបាល និង​ការណែនាំ​លម្អិត​បន្ថែម​ពី​បញ្ហា​នេះ​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម