ព័ត៌មានអន្ដរជាតិ
Breaking News! តាលីបង់ បើកការវាយលុកទៅខេត្តចលនាតស៊ូប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ក្រោយការចរចាបរាជ័យ
ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានរាយការណ៍នៅថ្ងៃទី ២ ខែកញ្ញានេះថា ក្រុមតាលីបង់បានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងខេត្ត Panjshir ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការចរចាជាមួយចលនាតស៊ូប្រដាប់អាវុធដឹកនាំដោយលោក Ahmad Massoud បានបរាជ័យ ។
កន្លងមកថ្មីៗនេះ ចលនាតស៊ូប្រដាប់អាវុធអាហ្វហ្គានីស្ថានបាននិយាយថា ពួកគេនឹងបន្តប្រយុទ្ធជាមួយតាលីបង់ដល់ទីបញ្ចប់ ព្រោះតែការចរចារបស់ពួកគេមិនទទួលបានផ្លែផ្កា ។
យោងតាមការចរចានោះគឺ តាលីបង់បានផ្តល់អាសនៈមួយ ឬពីរនៅក្នុងរដ្ឋាភិបាលដែលពួកគេកំពុងព្យាយាមបង្កើត ប៉ុន្តែចលនាតស៊ូប្រដាប់អាវុធបានបដិសេធការផ្តល់ជូននេះ ។
ចំណែកអ្នកនាំពាក្យក្រុមតាលីបង់លោក Mohammad Naeem បានប្រាប់សារព័ត៌មាន Sputnik ថា ដំបូងឡើយ ក្រុមតាលីបង់ប្ដេជ្ជាថានឹងមិនវាយដណ្ដើមយកខេត្ត Panjshir ដោយប្រើកម្លាំងនោះទេ ហើយច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា មេដឹកនាំនៃចលនាតស៊ូបានប្រកាសពីការបរាជ័យការចរចានេះ ហើយតាលីបង់គ្រោងនឹងចូលឲ្យដល់ទៅក្នុងខេត្តនេះ ។
គួរបញ្ជាក់ថា ខេត្ត Panjshir គឺជាបន្ទាយនៃរណសិរ្សតស៊ូជាតិដែលដឹកនាំដោយលោក Ahmad Massoud ជាកូនប្រុសរបស់អតីតមេបញ្ជាការទ័ពព្រៃអាហ្វហ្គានីស្ថានឈ្មោះ Ahmad Shah Massoud ។ លោក Massoud បានសន្យាថានឹងចុះចេញពីតំណែងក្នុងករណី ដែលក្រុមនេះបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នា និងធានាសិទ្ធិស្មើគ្នាសម្រាប់ជនជាតិអាហ្វហ្កានីស្ថានទាំងអស់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


