ព័ត៌មានជាតិ
បង្ក្រាបអាល់កុលក្លែងក្លាយជាង២១តោននៅស្រុកគិរីវង់
អាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជាង២១តោនដែលនាំចូលពីក្រៅប្រទេស ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ស្ទាក់ចាប់បានក្នុងភូមិសាស្ត្រស្រុកគិរីវង់ ខេត្តតាកែវ ។

កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប.ខេត្តតាកែវ ដោយទទួលបានការសហការពីសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដី និងក្រោមកិច្ចសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះស្ទាក់ចាប់សារធាតុមេតាណុលចំនួន៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ។
ក្រោយពីបានត្រួតពិនិត្យឃើញថា សារធាតុមេតាណុលទាំងនេះត្រូវបាននាំចូលពីបរទេស ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចពាក់ព័ន្ធនោះ មន្ត្រីជំនាញបានធ្វើការឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធី ៕
អត្ថបទ៖ រ៉ាវុទ្ធ



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


