ព័ត៌មានជាតិ
អាល់កុលក្លែងក្លាយជាង៩០០ប៊ីដុង ត្រូវរឹបអុស ហើយយកបំផ្លាញចោល
អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន៩៤៤ប៊ីដុង ត្រូវបានអាជ្ញាធរចាក់បំផ្លាញចោល ក្រោយប្រតិបត្តិការបង្ក្រាប និងរឹបអូសដកហូតបាន នៅពីរទីតាំងផ្សេងគ្នា ក្នុងស្រុកគីរីវង់។
ការចាក់បំផ្លាញចោលអាកុលក្លែងក្លាយនេះធ្វើឡើង កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋាន វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ ទឹកអាល់កុលក្លែងក្លាយ(មេតាណុល) ដែលបានចាក់បំផ្លាញចោល មានចំនួន៩៤៤ប៊ីដុងស្មើនឹង២៨៣២០លីត្រ។


សូមរំឭកថា កាលពីថ្ងៃអាទិត្យទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទីកម្លាំងជំនាញបានប្រទះឃើញរ៉ឺម៉កម៉ូតូចំនួន០២គ្រឿង ដឹកទឹកអាល់កុលក្លែងក្លាយ នៅតាមបណ្តោយផ្លូវជាតិ០២ស្ថិតក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។ ក្រោយពីទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងនគរបាលជំនាញ សហការណ៍ជាមួយមន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តតាកែវ អាជ្ញាធរពាក់ព័ន្ធ និងមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ បានរឹបអូសដកហូតទឹកអាល់ក្លែងក្លាយ(មេតាណុល)ចំនួនពីរទីតាំងផ្សេងគ្នាដែលមានតំណាងម្ចាស់ទំនិញឈ្មោះ ហុង ស្រី ម៉ាច និងឈ្មោះ ច័ន្ទ សុណា មានចំនួន៩៤៤ប៊ីដុងស្មើនិង២៨៣២០លីត្រ៕
អត្ថបទ៖ វីរៈ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ



