ព័ត៌មានជាតិ
មន្រ្តីជំនាញបន្តដកហូតអាល់កុលមានសារធាតុមេតាណុលតាមឱសថស្ថាន និងទីផ្សារ
ខេត្តតាកែវ៖ មន្ត្រីជំនាញសាខា នៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យទំនិញតាមឱសថស្ថាន និងទីតាំងក្នុងផ្សារតាកែវ ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

នៅក្នុងសកម្មភាពនោះដែរ មន្រ្តីជំនាញប្រចាំខេត្តតាកែវ បានធ្វើការដកហូត អាល់កុលមានសារធាតុមេតាណុលចំនួន ២១០.៥លីត្រ យកមករក្សាទុក និងដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន។
ដោយមានតម្រូវការចាំបាច់ប្រើប្រាស់យ៉ាងសំខាន់នៅក្នុងបរិបទសម័យជំងឺកូវីដ-១៩ បងប្អូនប្រជាពលរដ្ឋគ្រប់រូប តែងប្រកាន់ភ្ជាប់នូវអនាម័យខ្លួនប្រាណជាប្រចាំ។ ក្រៅពីការពាក់ម៉ាស និងលាងសំអាតដៃជាមួយសាប៊ូ ជែល ព្រមទាំងរក្សាគម្លាតសង្គម ប្រជាពលរដ្ឋតែងដាក់ដបអាល់កុលតាមខ្លួនជាប់ជានិច្ច ទោះបីដំណើរជិតឆ្ងាយក៏ដោយ។

ទន្ទឹមនឹងនេះ ក៏មានជនឆ្លៀតឱកាសមួយក្តាប់តូចចង់កេងចំណេញ រហូតហ៊ានផលិតអាល់កុលមិនត្រឹមត្រូវតាមស្តង់ដា ដើម្បីលក់ចែកចាយនៅលើទីផ្សារ ឱសថស្ថាន ឬ ហាងលក់ទំនិញចាប់ហួយផ្សេងៗ ដែលអាចធ្វើទៅបាន។ សកម្មភាពផ្ទុយនឹងច្បាប់បែបនេះ គឺមិនដែលរត់គេចរួចពីសំណាក់មន្ត្រីជំនាញនោះទេ។
សូមជម្រាបជូនថា មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាផ្ទះលក់ទំនិញ និងឱសថស្ថាន នៅផ្សារតាកែវ ស្ថិតក្នុងឃុំរការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ រកឃើញអាល់កុលក្លែងក្លាយ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដកហូតអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណ ៣កាន និង ២៧ដប ស្មើនឹង ៩៦.៥០លីត្រ និងម្សៅកាហ្វេ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៣កញ្ចប់ ស្មើនឹង ១.៥០ គីឡូក្រាម។

ដោយឡែក កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះធ្វើការត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាគេហដ្ឋាន និងឱសថស្ថាន នៅក្រុងដូនកែវ ខេត្តតាកែវ ដកហូត អាល់កុលមានសារធាតុមេតាណុលប្រមាណ ១០៧.៥លីត្រ ក្រោយបានធ្វើតេស្តបឋម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន រួមមាន ឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ប្រមាណ ៥គីឡូក្រាម ម្សៅលាបកូនក្មេងហួសកាលបរិច្ឆេទនៃការប្រើប្រាស់ប្រមាណ ៥គីឡូក្រាម៕
អត្ថបទ៖ រ៉ាវុទ្ធ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


