KPT+
នុ៎ះ! Airpods និងកាសអត់ខ្សែ អាចធ្វើឲ្យកើតជំងឺមហារីក
អ្នកវិទ្យាសាស្រ្តរាប់រយនាក់ បានចុះហត្ថលេខាលើញត្តិមួយ បញ្ជូនទៅកាន់អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ដើម្បីព្រមានគ្រោះថ្នាក់យ៉ាងខ្លាំងនៃ AirPods របស់ក្រុមហ៊ុន Apple។

អ្នកជំនាញ ២៥០នាក់ បានចុះហត្ថលេខាលើញត្តិ ដែលពួកគេជឿជាក់ថា កាសអត់ខ្សែ អាចបណ្ដាលឲ្យកើតជំងឺមហារីក ដោយសារបច្ចេកវិទ្យាប្លូធូស (Bluetooth) ជាផ្នែកមួយនៃរលកប្រេកង់អេឡិចត្រូម៉ាញ៉េទិច អាចបញ្ជូនទិន្នន័យបាន។
អ្នកវិទ្យាសាស្រ្តលើកឡើងថា ការគំរាមកំហែងខ្លាំងនោះ គឺការប្រើប្រាស់ឧបករណ៍នៅជិតនឹងលលាដ៍ក្បាលខាងក្នុង។ “យោងតាមការសិក្សាស្រដៀងគ្នាជាច្រើន បានចេញផ្សាយ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់កំពុងកើនឡើង និងមានគ្រប់ទីកន្លែង ទៅនឹងប្រេកង់អេឡិចត្រូម៉ាញ៉េទិច បណ្ដាលមកពីអគ្គិសនី និងឧបករណីអត់ខ្សែ។ ការចេញផ្សាយបែបវិទ្យាសាស្រ្តថ្មីៗជាច្រើន បង្ហាញថា ប្រេកង់អេឡិចត្រូម៉ាញ៉េទិច ប៉ះពាល់សរីរាង្គរស់នៅ ទាបជាងគោលការណ៍ណែនាំសុវត្ថិភាពថ្នាក់ជាតិ និងអន្តរជាតិជាច្រើន“។

អ្នកវិទ្យាសាស្រ្ត បានកត់សម្គាល់ថា ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក ថ្មីៗនេះ បានកំណត់ថា ប្រេកង់អេឡិចត្រូម៉ាញ៉េទិច អាចបង្កជំងឺមហារីកលើមនុស្ស។ មិនតែប៉ុណ្ណោះ ជំងឺសរសៃប្រសាទ និងការបំផ្លាញ DNA ក៏មានជាប់ពាក់ព័ន្ធនឹងផលប៉ះពាល់ពីប្រេកង់អេឡិចត្រូម៉ាញ៉េទិចដូចគ្នា។
ទោះបីជាប្រេកង់អេឡិចត្រូម៉ាញ៉េទិចកម្រិតខ្ពស់ អាចបង្កទៅជាកម្ដៅ បណ្ដាលឲ្យរលាក និងប៉ះពាល់កំណើនកោសិកាក្នុងខ្លួនមនុស្ស តែអ្នកវិទ្យាសាស្រ្ត មិនទាន់បានកំណត់ទំហំផលប៉ះពាល់កម្រិតទាប បង្កឡើងដោយឧបករណ៍គ្មានខ្សែ ដូចជា Airpods នៅឡើយ។
ពាក់ព័ន្ធករណីនេះ លោក អាឡិច គ្រីសន័រ អ្នកនាំពាក្យក្រុមហ៊ុន Apple ធ្លាប់បញ្ជាក់នៅឆ្នាំ ២០១៦ ផលិតផលក្រុមហ៊ុន តែងតែរចនា និងតេស្ដសាកល្បង ដើម្បីស្របតាម ឬលើសតម្រូវការសុវត្ថិភាពជានិច្ច៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រើកាសរួមគ្នា ឬឧស្សាហ៍ឲ្យពួកម៉ាកខ្ចីប្រើ អាចបង្កបញ្ហាអីខ្លះ?
ចុចអាន៖ ពេលចាស់ទៅមិនចង់ភ្លេចភ្លាំងច្រើន នៅក្មេងត្រូវអនុវត្តទម្លាប់បែបនេះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


