ជីវិតកម្សាន្ដ
តារា២ដួងគក់ទ្រូងពេលដឹងតម្លៃខ្លួនថតសម្អាងការ៣ម៉ឺនដុល្លារក្នុង១ខែ របស់អ្នកលក់ឡេអនឡាញ
មកដល់ពេលនេះរឿងរ៉ាវរបស់អ្នកលក់ឡេអនឡាញកញ្ញា អាជី នៅតែជាប្រធានបទក្តៅ និងការរិះគន់ពីសំណាក់មហាជនពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីអួតក្តែងៗថា ខ្លួនចុះកុងត្រាថតឲ្យសម្អាងការរយៈពេល១ខែក្នុងតម្លៃខ្លួន៣ម៉ឺនដុល្លារ។

ករណីនេះត្រូវបានគេយល់ថា ជាការអួតដោយលើកតម្កើងខ្លួនឯងជ្រុលហួសហេតុពេក ខណ:តារាអាជីពល្បីៗលំដាប់ប្រទេស(Grad A)មានដូចជា,កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ,លោក ខេមរៈសិ រីមន្ដ និង ឱក សុគន្ធកញ្ញា ,ពេជ្រ សោភា ,សុខ ពិសី ជាដើមក៏ពុំមានតម្លៃខ្លួនដល់ថ្នាក់នេះដែរ។
ទន្ទឹមគ្នាដែលល្បីរឿង អាជី ព្រោះតម្លៃខ្លួនខ្ពស់នេះដែរ ក៏មានតារាប្រុស-ស្រី២ដួងបានបង្ហាញនូវអារម្មណ៍ហួសចិត្តផងដែរ។ ជាក់ស្តែងតារាស្រី ឈឹម អារីយ៉ា បានលើកឡើងដោយខ្លីថា ៣,០០០០ដុល្លារខ្លាំងជាងតារាទៀត។

ចំណែកតារាប្រុសរូបសង្ហាលោក ហេង នរ:កក្កដា វិញក៏បានបញ្ចេញមតិថា ហ៊ឺ,ថតសម្អាងការ៣ម៉ឺន ដុល្លារតួរស្រីៗធំៗលំដាប់Aនៅខ្មែរតាមខ្ញុំដឹងអស់ធំហើយ១ពាន់ដុល្លារ អាជីអើយអាជី។សូមជម្រាបថា អ្នកលក់ឡេអនឡាញកញ្ញា អាជី ថ្មីៗនេះបានលើកឡើងតាមរយ:កិច្ចសម្ភាសន៍ផេកសិល្បករកម្ពុជារបស់លោក អ៊ឹម ជីវ៉ា បែបនេះថា ដោយមានអំណោយផលពីធម្មជាតិរូបនាងស្លៀកពាក់អ្វីក៏ស្រស់ស្អាត សូម្បីតែក្រោកពីគេងឡើងមិនទាន់ងូតទឹកក៏នាងគិតថានាងស្រស់ស្អាតជាងនារី៩នាក់ក្នុងចំណោម១០នាក់៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ