កីឡា
បណ្ដាប្រទេសអាស៊ាន អបអរសាទរនិង កោតសរសើរកម្ពុជា ក្រោយធ្វើហេដ្ឋារចនាសម្ព័ន្ធហើយមុន SEA Games-ASEAN Para Games 2023
ក្រោយប្រទេសកម្ពុជា ដែលបាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធរួចរាល់សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម (SEA Games) និង អាស៊ាន ប៉ារ៉ាហ្គេម(ASEAN Para Games)នាឆ្នាំ២០២៣ បណ្ដាប្រទេសនៅតំបន់អាស៊ាន បានសម្ដែងការអបអរសាទរ និងកោតសរសើរជាខ្លាំង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ការសាទរពីបណ្ដាប្រទេសក្នុងតំបន់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់ គណៈអចិន្ដ្រៃយ៍ នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីចុងសប្ដាហ៍មុន ដោយ តំណាងប្រទេសនីមួយៗ បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការត្រៀមខ្លួនធ្វើម្ចាស់ ផ្ទះ លើកដំបូងរបស់កម្ពុជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធបានលឿនមុនការ ប្រកួតមកដល់ ដោយមិន បង្អែបង្អង់ ឬផ្ដេកផ្ដួល ទៅ តាមស្ថានភាព កូវីដ-១៩ ក៏ ដូចជា ការប្រកួតស៊ីហ្គេម នៅ វៀតណាម ដែលកំពុងស្ថិត ក្នុងភាពស្រពេចស្រពិល នោះ ឡើយ។

លោក វ៉ាត់ ចំរើន បន្តថា ប្រទេសទាំងអស់ មានការ គាំទ្រ បន្ទាប់ពីបានស្ដាប់នូវ ការរាយការណ៍ ពីវឌ្ឍនភាព ការរៀបចំរបស់យើង ពិសេស ក្រោយពិធីប្រគល់-ទទួល វិ មានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច តេជោនាយករដ្ឋមន្ដ្រី និង រដ្ឋមន្ដ្រីការបរទេសចិន ឯកឧត្តម វ៉ាង យី គឺ ប្រទេសទាំងអស់ បានអបអរសទរ ហើយបានកោតសរសើរ ចំពោះកម្ពុជា ដែលបានធ្វើហេដ្ឋារចនាសម្ព័ន្ធ ហើយមុនដ្បិត ជាទូទៅហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសម្ចាស់ ផ្ទះមុនៗ គឺថា កៀកថ្ងៃព្រឹត្តិការណ៍ ទើបធ្វើហើយតែឥឡូវនេះកម្ពុជាយើងអាច ធ្វើបានមុន។

លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា បណ្ដាប្រទេសទាំងអស់ បានគាំទ្រយ៉ាងពេញ ទំហឹង ចំពោះ កម្ពុជា ដែលត្រូវដឹកនាំបន្ដវេនឱ្យបានទាន់ ពេលវេលានិងត្រូវ តាមពេលវេលាផងដែរ ដោយមិន បង្អែ បង្អង់ ឬ ព្រងើយកន្ដើយ ទៅតាមសភាពការណ៍នៃ ការធ្វើម្ចាស់ ផ្ទះ ឬ មិនធ្វើ ម្ចាស់ ផ្ទះ របស់ វៀត ណាមឡើយ គឺគេគាំទ្រឱ្យកម្ពុជា ទៅ មុខ ជា និច្ច ហើយ ដឹក នាំ ឆ្ពោះ ទៅ រក ភាព ជោគ ជ័យ នៅ ស៊ីហ្គេម និង អា ស៊ាន ប៉ារ៉ា ហ្គេម ឆ្នាំ ២០២៣ ហើយ គេ សង្ឃឹម ថា កម្ពុជានឹងធ្វើឱ្យ មាន ភាព អស្ចារ្យ មួយ ជា ម្ចាស់ ផ្ទះ មួយ ដែល មាន លក្ខណៈអស្ចារ្យនៅក្នុង ប្រវត្តិនៃការប្រកួតស៊ីហ្គេម។

គួរជម្រាបថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅ កម្ពុជា នឹងប្រព្រឹត្តទៅ ពី ថ្ងៃទី ០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនបន្ដរៀបចំការ ប្រកួតព្រឹត្តិការណ៍ កីឡាជនពិការប្រចាំតំបន់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ ពីថ្ងៃ ទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ កម្ពុជា គ្រោង រៀប ចំ ការ ប្រ កួត ស៊ី ហ្គេម នៅ គោលដៅធំៗ ចំនួន៥ រួមមានរាជធានីភ្នំពេញ ខេត្ត សៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ខណៈពិធីបើក-បិទ នឹងធ្វើឡើង នៅវិមាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


